សាកលវិទ្យាល័យ​ចេញ​ច្បាប់​ថ្មី​ មិន​ឱ្យ​​ពាក់ Smartwatch ​ចូល​​​ប្រឡង​

  • 2015-02-09 16:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smartwatch និង​នាឡិកា​ធម្មតា​គ្រប់​ប្រភេទ ត្រូវ​​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​អង់គ្លេស​ហាមប្រាម​ មិន​ឱ្យ​សិស្ស​ពាក់​ចូល​ក្នុង​បន្ទប់​ប្រឡង​ ដោយ​ហេតុ​​ថា​ ខ្លាច​សិស្ស​ទាំង​អស់​អាច​នឹង​ប្រើ​ពួក​វា​ជា​ឧបករណ៍​លួច​ចម្លង។

 

 

 

ចំពោះ​សាកលវិទ្យាល័យ​ដែល​បាន​ហាម​ប្រាម​មិន​ឱ្យ​សិស្ស​ពាក់​ Smartwatch ឬ​នាឡិកា​ធម្មតា​ផ្សេង​ៗ​ ចូល​បន្ទប់​ប្រឡង​​នោះ ​មាន​ដូចជា សាកលវិទ្យាល័យ ឡុងដុងដ៏ និង City University London។ សាកលវិទ្យាល័យ​ទាំង​ពីរ​បាន​សហការ​គ្នា​ចេញ​គោលការណ៍​ថ្មី​នេះ គឺ​ដើម្បី​ចៀស​វាង​ការ​ប្រើ Smartwatch សម្រាប់​​លួច​ចម្លង​​គ្រប់​រូបភាព​។ ការ​ធ្វើ​បែប​នេះ គឺ​ដោយ​សារ Smartwatch ទាំង​នោះ​​មាន​សមត្ថភាព​អាច​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ថត​រូប ផ្ទុក​ឯកសារ​ និង​មាន​មុខងារ​ផ្សេង​ៗ​​បាន​ដូច​គ្នា​ទៅ​នឹង Smartphone ដែរ។

 

 

 

ខាង​ទីចាត់ការ​របស់​សាកលវិទ្យាល័យ​ខាង​លើ​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​សិស្ស​ទាំង​អស់​ចូល​បន្ទប់​ប្រឡង​ អនុរក្ស​​​ទាំង​អស់​ត្រូវ​បញ្ជា​ឱ្យ​សិស្ស​ដែល​ពាក់​ Smartwatch គ្រប់​ប្រភេទ​​ដោះ​ចេញ​​ជា​បន្ទាន់។ ផ្ទុយ​ទៅ​វិញ​ខាង​សាកលវិទ្យាល័យ​នឹង​បំពាក់​នាឡិកា​ភ្ជាប់​ជញ្ជាំង ឬ​នាឡិកា​លើ​តុ ក្នុង​ករណី​ ដែល​សិស្ស​ត្រូវ​ការ​មើល​ម៉ោង។ ​

 

ចំពោះ Smartwatch សព្វ​ថ្ងៃ​​ដូចជា Apple Watch, Moto 360, LG Watch R និង Samsung Gear S ជាដើម សុទ្ធ​តែ​មាន​សមត្ថភាព​ពិសេស​​ៗ​ខាង​លើ​ ដែល​ធ្វើ​ឱ្យ​សិស្ស​អាច​ឆ្លៀត​ឱកាស​​​លួច​ចម្លង​បាន​យ៉ាង​ងាយ​ក្នុង​ពេល​ប្រឡង៕

 

​​​​ចំពោះ​ប្រិយមិត្ត​ផ្ទាល់​ គិត​ថា​ការ​ចេញ​ច្បាប់​មិន​ឱ្យ​សិស្ស​ពាក់​ Smartwatch ចូល​បន្ទប់​ប្រឡង​ ជា​ការ​ល្អ​ដែរ​ឬ​ទេ?

 

អាន៖ Apple Watch ដ៏​ប្រណិត​គ្មាន​ពីរ​លើ​លោក​នឹង​ចេញ​នៅ​ខែ​មីនា​នេះ តម្លៃ​…

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ buzzfeed

អត្ថបទថ្មី