វីដេអូស្រីស្អាត GM លីនណែនាំពីរបៀបចូលបក្សម៉ីង
- 2015-02-09 22:40:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូស្រីស្អាត GM លីនណែនាំពីរបៀបចូលបក្សម៉ីង
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃស្អែកទៅ ប្រិយមិត្តអ្នកគាំទ្រសេវាកម្សាន្ត JXII ទាំងអស់នឹងទទួលបានអារម្មណ៍សប្បាយរីករាយ ប្លែក រំភើបមួយបែបផ្សេងទៀតហើយ ព្រោះបក្សថ្មី បក្សម៉ីងនឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះហើយ ដូច្នេះកុំភ្លេចបង្កើតតួថ្មី និងត្រៀមចូលហាត់វិជ្ជាគុនបក្សម៉ីងទាំងអស់គ្នាណា៎។
អាន៖ ច្បាស់ការមែនទែនហើយ! បក្សថ្មីនោះគឺជាបក្សម៉ីង
និយាយដល់រឿងចូលបក្សវាដូចជាពិបាកបន្តិចបើប្រៀបទៅនឹងបក្សដទៃ។ បក្សម៉ីងគឺជាបក្សដែលក្បាច់គុនខ្លាំង ហើយប្រកាន់នូវសច្ចធម៌តែងតែធ្វើអំពើល្អ និងបង្ហាញខ្លួននៅកន្លែងដែលជួបទុក្ខ ដើម្បីជួយដោះស្រាយរាល់បញ្ហាជូនជនស្លតត្រង់ជានិច្ច។ ទង្វើទាំងនេះបានធ្វើឲ្យបក្សម៉ីងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងទទួលបានការគោរពយ៉ាងខ្លាំងពីបក្សទុច្ចរិតដទៃទៀតក្នុងពិភពគុន ទន្ទឹមនឹងនេះក៏មានបក្សទុច្ចរិតមួយចំនួនច្រណែនផងដែរ។
ដូច្នេះហើយ ដើម្បីរក្សានូវកិត្តិនាមឲ្យបានល្អនៅក្នុងពិភពគុន បក្សម៉ីងមិនបានទទួលសិស្សចូលបក្សដោយសេរីនោះទេ ពោលគឺអ្នកកម្សាន្តគ្រប់រូបត្រូវមានស្លាកបញ្ជាចូលបក្សដែលអាចបញ្ជាក់ថាអ្នកគឺពិតជាមានចិត្តអំណត់ចង់ក្លាយជាសិស្សបក្សម៉ីង ទើបមេបក្សម៉ីងព្រមទទួលប្រិយមិត្តធ្វើជាសិស្ស និងក្លាយជាសមាជិកបក្សម៉ីងជាផ្លូវការ ដែលស្លាកបញ្ជាចូលបក្ស Ming Token នោះប្រិយមិត្តអាចទទួលបានពីការពិសាគាវ ព្រឹត្តិការណ៍បាញ់កាំជ្រួច កម្ចាត់បិសាចក្រៅក្រុង និងចូលប្រយុទ្ធក្នុងមហាសង្គ្រាមប្រទេសសុង និងលាវ។
បន្ទាប់ពីទទួលបានស្លាកបញ្ជាចូលបក្ស Ming Token រួចហើយ តើយើងត្រូវធ្វើម៉េចខ្លះទៀត? តោះ! ចង់ដឹងច្បាស់ សូមស្ដាប់ស្រីស្អាត GM Lin ប្រាប់ពីរបៀបចូលបក្សម៉ីងតាមរយៈវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
http://youtu.be/sf1k6eXJoPU
ចុចទីនេះ ដើម្បីទទួលបានព័ត៌មានចូលបក្សម៉ីងកាន់តែច្បាស់។
យ៉ាងម៉េចដែរអលណប់? យល់ពីរបៀបចូលបក្សម៉ីងហើយឬនៅ?
អត្ថបទ៖ ភីឆាយ