បទ "កុំ​អាណិត​បង" របស់ Jimmy Kiss ជា​រឿង​ពិត​បុរស​ ៣​ នាក់

  • 2014-09-15 18:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​មួយ​បទ​របស់ Jimmy Kiss មាន​ចំណង​ជើង​ថា៖ "កុំ​អាណិត​បង" ដែល​ជា​រឿង​ពិត​របស់​បុរស​៣ ​នាក់ កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ចាក់ស្រេះ ហើយ​និយាយ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ជំនួប​មួយ។

សូមចុចអាន៖  Major Cineplex​ មាន​តែ​ពីរ​នៅ​អាស៊ាន​ ត្រូវ​តែង​តាំង​​ជា​រោងភាពយន្ត​​ល្អ​បំផុត!

 

អ្នក​និពន្ធ ដែល​មាន​និន្នាការ​មិន​ចំលង​ស្នាដៃ​ពី​គេ​រូប​នេះ បាន​ប្រាប់​ថា ដើម​ចម​ដំបូង​ នៃ​បទ​ចម្រៀង​នេះ កើត​ឡើង​ពី​ការ​ជជែក​គ្នា​ធម្មតា​ប៉ុណ្ណោះ ​រវាង​រូប​លោក និង​ មិត្តភ័ក្ដិ ​២ ​នាក់​ផ្សេង​ទៀត សុទ្ធសឹងតែ​ជា​អ្នក​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា។ Jimmy Kiss បាន​លាតត្រដាង​បញ្ហា​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្លះ ស្រប​ពេល​មិត្តភ័ក្ដិ​ទាំង​ពីរ ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ទើប​សម្រេច​រួម​គ្នា​បង្កើត​ចម្រៀង​មួយ​បទ​ខាង​លើ។

 

Jimmy Kiss បាន​ប្រាប់​បន្ត​ថា លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​និពន្ធ​ទំនុក​ច្រៀង ចំណែក​ឯ​មិត្ត​សំឡាញ់​ម្នាក់​ឈ្មោះ សារុន កល្យាណ ជា​អ្នក​សរសេរ​ទំនុក​ភ្លេង។ ទោះ​បី​ជា​យ៉ាង​ណា បុរស​មាឌ​ក្រអាញ​សក់រួញ​ខាង​លើ បន្ថែម​ថា រឿង​របស់​ពូក​គេ​ទាំង​បី​ ដែល​លាត​ត្រដាង​នៅ​ក្នុង​បទ​ចម្រៀង​ "កុំអាណិត​បង" មិន​ខុស​ពី​រឿង​រ៉ាវ​នៅ​ក្នុង​ចិត្ត​របស់​បុរស​ភាគ​ច្រើន​ដែរ។

 

គោល​បំណង​នៃ​ការ​ផលិត​បទ​ចម្រៀង​ទាំង​នោះ គឺ​ចង់​ជំរុញ​ឲ្យ​បុរស​មាន​បញ្ហា​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​ទាំង​អស់ រឹងមាំ​ឡើង ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ម្យ៉ាង​ទៀត ពូក​គេ​ចង់​ឲ្យ​មហាជន​ទូទៅ​យល់​ថា អ្នក​និពន្ធ​ខ្មែរ​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តែង​និពន្ធ ដោយ​មិន​ចាំ​បាច់​ស្នាដៃ​ពី​គេ​នោះ​ទេ៕

 

http://youtu.be/Ew2Z_WPxpHY

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី