JX ត្រៀម​ខ្លួន​ម៉ាឡូយ​សម្រាប់​ស្វាគមន៍​ការ​មក​ដល់​នៃ​បក្ស​ម៉ីង​ស្អែក​នេះ

  • 2015-02-10 00:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អារម្មណ៍​រំភើប​ញាប់ញ័រ​កំពុង​កើត​មាន​ឡើង​យ៉ាង​ក្ដៅ​គគុក​ចំពោះ​ប្រិយមិត្ត​របស់​សេវា​កម្សាន្ត JX (ប្រិយមិត្ត​ខ្លះ​កំពុង​តែ​គិត​ថា​ម៉ោង​ដើរ​យឺត​ទៀត​ផង) ព្រោះ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​នៅ​ថ្ងៃ​ស្អែក​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០១៥ បក្ស​ម៉ីង ដែល​ជា​បក្ស​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ក្លាហាន​គ្រប់រូប នឹង​បង្ហាញ​ខ្លួន​ចូល​អង្រួន​ពិភព​គុន​ដើម្បី​ធ្វើ​ដំណើរ​ផ្សងព្រេង​និង​ធ្វើ​សង្គ្រាម​ក្នុង​សេវា​កម្សាន្ត JXII ជាមួយ​កំពូល​អ្នក​គុន​និយម​ទាំង ៨ បក្ស​ដែរ​ហើយ។

 

 

អាន៖ វីដេអូ​ស្រីស្អាត GM លីន​ណែនាំ​ពី​របៀប​ចូល​បក្ស​ម៉ីង

 

 

មិន​មែន​តែ​អ្នក​កម្សាន្ត​ទេ​ដែល​មាន​អារម្មណ៍​រំភើប​ញាប់ញ័រ​បែប​នេះ សូម្បី​តែ Sabay ក៏​ទប់​អារម្មណ៍​ខ្លួន​ឯង​មិន​ចង់​ជាប់​ដែរ​ក្នុង​ការ​បើក​ដំណើរការ​បក្ស​ម៉ីង​ឲ្យ​មាន​វត្តមាន​ក្នុង​សេវា​កម្សាន្ត JX ដោយ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ស្វាគមន៍​នូវ​ការ​មក​ដល់​របស់​បក្ស​ម៉ីង​នេះ ដោយ​បាន​ប្ដូរ​រូបភាព Background ទាំង​មូល​នៅ​លើ​គេហទំព័រ​របស់​សេវា​កម្សាន្ត JX (Jx.sabay.com.kh) ទៅ​ជា​រូបភាព​តួអង្គ​ប្រយុទ្ធ​បក្ស​ម៉ីង​អម​ជាមួយ​នឹង​ថាមពល​អគ្គី​ដែល​ជា​យុទ្ធសិល្ប​ខ្លាំង​ប្រចាំ​បក្ស​ម៉ីង​រួច​រាល់​ហើយ ដែល​មើល​ទៅ​ស្អាត និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន រហូត​ដល់​ទប់ចិត្ត​មិន​សរសើរ​ដល់​ថ្វី​ដៃ​អ្នក Design មិន​បាន​ឡើយ។

 

 

 

 

កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា សេវា​កម្សាន្ត JXII ក៏​បាន​ត្រៀម​រង្វាន់​កាដូ​ជាច្រើន​សម្រាប់​តួអង្គ​ប្រយុទ្ធ​ដែល​បាន​ក្លាយ​ខ្លួន​ជា​សមាជិក​បក្ស​ម៉ីង​ផង​ដែរ។ ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ដល់​ថ្ងៃ ១០ ខែ​មិនា​ឆ្នាំ ២០១៥ នៅ​ពេល​ដែល​អ្នក​កម្សាន្ត​បាន​ក្លាយ​ជា​សិស្ស​បក្ស​ម៉ីង​ជា​ផ្លូវការ ប្រិយមិត្ត​នឹង​ទទួល​បាន Novice Bag Lvl 1 ចំនួន ១ និង Star Fragment សម្រាប់​ប្ដូរ​ឈុត​បក្ស​ចំនួន ៥០០ គ្រាប់។

 

 

 

 

សម្រាប់ Novice Bag នេះ ប្រិយមិត្ត​អាច​បើក​ដើម្បី​ប្ដូរ​យក​រង្វាន់​ជា​រៀង​រាល់ ១០ Level ម្ដង​គឺ Level 1, Level 10, Level 20 ដល់ Level 90 ដែល​រង្វាន់​ពី​ការ​បើក​កញ្ចប់ Novice នេះ​គឺ​សុទ្ធតែ​ជា​សម្ភារៈ​ជំនួយ​ក្នុង​ការ​រក​កម្រិត Level ឲ្យ​បាន​លឿន ក៏​ដូចជា​សម្ភារៈ​ប្រយុទ្ធ​ប្រចាំ​បក្ស​ដែល​មាន​អនុភាព​ខ្លាំង​ផង​ដែរ។

 

 

ចុច​ទី​នេះ ដើម្បី​មើល​រង្វាន់​នៅ​ក្នុង​កញ្ចប់ Novice Bag ទៅ​តាម​កម្រិត Level នីមួយៗ។

 

 

សេវា​កម្សាន្ត JX ត្រៀមខ្លួន​រួច​ហើយ! ចុះ​អ្នក​គុន​និយម​ទាំង ៨ បក្ស​វិញ បាន​រៀបចំ​ខ្លួន​ស្វាគមន៍​បក្ស​ម៉ីង​ហើយ​ឬ​នៅ?

 

 

អត្ថបទ៖ ភីឆាយ