ត្រួួសៗ​មុន​ពេល​​ Canon ​ឡើង​​ដល់​ចំណុច​ពេញ​និយម

  • 2015-02-10 06:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Masato Okada ​អនុប្រធាន​​នាយក​ប្រតិបត្តិ​​ នៃ​ក្រុម​ហ៊ុន​​ Canon Inc ​​បាន​ឲ្យ​​ ​ដឹង​ក្នុង​កម្មវិធី​ CP+ EXHIBITION & Press Tour 2015​ នា​ទី​ស្នាក់ការ​​ធំ​​របស់​​ក្រុមហ៊ុន​​នៅ​​​ទីក្រុង​តូក្យូ​រសៀល​នេះ​ថា​ ​EF Lens Camera ទទួល​បាន​​ការ​គាំទ្រ​ចំណាត់​ថ្នាក់​លេខ​២​នៅ​ អឺរ៉ុប​ប៉ែក​ខាង​កើត​​ និង​​​ ​​អាមេរិក។  

ផលិត​ផល​ម៉ាក Canon កំពុង​​​​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​ទ្វីប​អាស៊ី​​ជា​ពិសេស​ប្រទេស​ចិន​​​​គឺ​ជា​ទីផ្សារ​ធំ​បំផុត​មួយ​របស់​ Canon នៅ​​អាស៊ី។ ​​ការ​ប្រើ​ប្រាស់​ផលិត​ផល​ Canon កើន​ឡើង​រហូត​ដល់​ ៣២%​ ​​នៅ​ទីផ្សារ​​អាស៊ី​នា​ឆ្នាំ​​​២០១៤​ កន្លង​ទៅ​នេះ។ ​ប្រភព​ដដែល​បន្ត​ថា​ កាមេរ៉ា ម៉ាក​ D-SLR លក់​​អស់​ប្រហែល​ មួ​លាន​គ្រឿង​ក្នុង​មួយ​​ឆ្នាំ​​ ខណៈ​ដែល​ Compact Camera ​លក់​អស់​​ប្រហែល​ បី​លាន​គ្រឿង​​​ក្នុង​មួយ​ឆ្នាំ​ទៅ​ប្រទេស​ចិន។  

មុន​ចូល​ដល់​ដំណាក់កាល​ពេញ​និយម​​ តើ​ Canon ចាប់​ផ្ដើម​ពី​ចំណុច​ណា?  

ការ​កកើត​ដំបូង​ ​របស់ Canon គឺ​​កាមេរ៉ា​​ដំបូង​ 35mm focal-plane-shutter Camera ដែល​ត្រូវ​បាន​​បង្កើត​ឡើង​​​ឆ្នាំ​ ១៩៣៤​ បន្ទាប់​ពី​​ត្រូវ​​បាន​ត្រួសត្រាយ​ដោយ​ស្ថាបនិក​ ឈ្មោះ Yoshida​ ​នៅ​ឆ្នាំ​ ១៩៣៣។ ​​​​ ​​កាល​ឆ្នាំ​ ​១៩៣៤​ ​​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ ​ថា​ ​KWANON​ ហើយ​ មួយ​ឆ្នាំ​បន្ទាប់​​ពោល​ គឺ​ ១៩៣៤​ ​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ Canon។ ឈ្មោះ​នេះ គឺ​ពេញ​និយម​​រហូត​ដល់​សព្វថ្ងៃទូទាំង​ពិភព​លោក។  

 

​ក្រោយ​មក​ទៀត​ផលិត​ផល​បន្ទាប់​របស់​ក្រុម​ហ៊ុន Canon គឺ​​ ម៉ាស៊ីន​គិត​លេខ​​​​​មាន​ឈ្មោះ​ថា Canola130 ដែល​​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៦៤។ ចំណែក​​​​​ផលិតផល​ទី​៣​ របស់​ Canon គឺ​ ​ម៉ាស៊ីន​កូពី​ ម៉ាក​ NP 1100 ​ដែល​លេច​រូប​រាង​​ឡើង​នៅ​ឆ្នាំ​ ១៩៧០។ ​​ ​ជា​បន្តបន្ទាប់​ក៏​មាន​ Printer​ និង​ ផលិតផល​នានា។  

បើ​និយាយ​ពី​ផលិត​ផល​ Canon​ ​​ក្រុម​ហ៊ុន​​ i-Qlick Marketing Co.,Ltd ​ជា​ភ្នាក់​ងារ​ចែក​ចាយ​ស្រប​ច្បាប់​រាល់​ផលិតផល​​ទាំង​នេះ​ ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ រួម​មាន ម៉ា​ស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថតឌីជីថល​ប្តូរ​កែវឡេន​បាន ​សម្ភារៈ​កាម៉េរា ម៉ាស៊ីន​ថតបែប​វីដេអូឌីជីថល​ និង​ឧបករណ៍បន្ថែមបន្ទាប់​បន្សំ ​ព្រីនធឺឡាស៊ែប្រភេទស ខ្មៅ ពណ៌ ព្រីនធឺInkjet ស្កេនឺ Projector (ម៉ាស៊ីនបញ្ចាំងរូប) ទឹកថ្នាំសុទ្ធ និងក្រដាសផ្តិតរូប និងម៉ាស៊ីនគិតលេខម៉ាក Canon។ ​គ្រប់​ផលិតផល​ ពី​ក្រុម​ហ៊ុន i-Qlick មាន​ការ​ធានា​ជូន​ប្រិយមិត្ត​ដែល​ជា​អតិថិជន។

 

ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www.i-qlick.com។​ ​

 

ខាង​ក្រោម​ជា​ការ​​បង្ហាញ​ផលិត​ផល​ Canon ​នៅ​ទី​ស្នាក់ការ​ Canon Inc ​​នៃ​ក្រុង​តូក្យូ ​មាន​តាំង​ប្រភេត​​ដំបូង​ដល់បច្ចុប្បន្ន

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ឆន ទិត្យ