វ៉ាង ស្រីណូ៖ ដើមទ្រូងខ្ញុំឡើងចុះតាមគីឡូ
- 2015-02-10 15:34:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាង ស្រីណូ៖ ដើមទ្រូងខ្ញុំឡើងចុះតាមគីឡូ
ចន្លោះមិនឃើញ
"ពេលគីឡូ...យើងឡើងវាឡើងតាម ហើយដល់ពេលយើងស្រកវាស្រកតាម"។ នេះ ជាការលើកឡើងរបស់ តារាល្បីតាមដើមទ្រូង វ៉ាង ស្រីណូ គ្រាដែលក្រុមអ្នកសារព័ត៌មានជជីកសួរពីបញ្ហាមួយចំនួនជុំវិញដើមទ្រូងរបស់នាង។
វ៉ាង ស្រីណូ ថ្មីៗនេះធ្លាប់មានព័ត៌មានចចាមអារ៉ាមថា ដើមទ្រូងរបស់កញ្ញា កំពុងតែជួបបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ដោយគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ ត្បិតអី សុដន់តារាស្រីម្នាក់នេះ ត្រូវបានប្រភពមួយទម្លាយថា កើតមហារីក។ ប្រភពដែលស្នើសូមមិនបញ្ចេញឈ្មោះបានបន្តថា រយៈពេលដែលវ៉ាង ស្រីណូ បាត់មុខមួយខ្យល់ក្នុងសិល្បៈនោះ គឺជាពេលដែលជំងឺមហារីកសុដន់របស់នាងធ្វើទុក្ខតែម្ដង ប៉ុន្តែបច្ចុប្បន្ននេះ ជំងឺនោះបានស្រាលបន្តិចហើយ។ មូលហេតុដែលនាំឲ្យ សុដន់ តារាស្រីម្នាក់នេះឈាន ដល់កើតមហារីក ត្រូវបានប្រភពនោះពន្យល់ថា មកពីសារធាតុស៊ីលីកូន នៅក្នុងសុដន់របស់នាងតែម្ដង ព្រោះតែ នាងឧស្សាហ៍កែដើមទ្រូងញឹកញាប់ខ្លាំងពេក។
ជួបជាមួយក្រុមអ្នកសារព័ត៌មានថ្មីៗនេះ ស្រីណូ បានច្រានចោល ចំពោះការលោកឡើងនេះ ដោយនាងចាត់ទុក្ខថា សំដីចចាមអារ៉ាមជាការធ្វើឡើងដើម្បី បង្អាប់កេរ្តិ៍ឈ្មោះ របស់នាងតែប៉ុណ្ណោះ។ ស្រីណូ បានលើកឡើងថា អ្នកដែលបង្កាច់បង្ខូចរឿងនេះធ្លាប់ជាមិត្តភក្ដិនិងគ្នា ប៉ុន្តែនាងខ្ជិលរករឿងនាំឲ្យវែងឆ្ងាយ។
វ៉ាងស្រីណូ លើកឡើងថា ប្រសិនបើសុដន់នាងកើតមហារីកមែននេះ មិនមែននៅល្អដូចបច្ចុប្បន្នឡើយ ព្រោះមហារីកនេះកើតនៅកន្លែងណា ត្រូវកាត់ចេញកន្លែងនោះ។ ដូចនេះនាងសូមស្នើឲ្យទស្សនិកជនថ្លឹងថ្លែងឲ្យបានច្បាស់មុននឹងសម្រេចចិត្តជឿទៅលើរឿងអ្វីមួយ។
តារាដែលល្បីតាមរយៈដើមទ្រូងជិត ១០ឆ្នាំម្នាក់នេះបានបញ្ជាក់ថា ដើមទ្រូងរបស់នាងមិនធ្លាប់កែកុនម្ដងណាឡើយ អ្វីដែលមានមកនេះ គឺកើតឡើងតាមធម្មជាតិទាំងអស់។ ស្រីណូ និយាយលាយនឹងសំណើចថា "រឿងដើមទ្រូងនេះ ពេលគីឡូយើងឡើងវាឡើងតាមហើយដល់ពេលគីឡូយើងស្រក វាក៏ស្រកតាមហើយ គ្មានអ្វីចម្លែកទេ សំខាន់ឲ្យតែយើងចេះថែទាំឲ្យបានល្អទៅ គឺវានៅល្អអីចឹង"៕
អានអត្ថបទ៖ វត្តមានតារាល្បីៗក្នុងពិធីមង្គលការប្អូនប្រុស គង់ សុជាតិ
អានអត្ថបទ៖ យុគ ចិន្ដា លេងពណ៌លឿងសុទ្ធ ចងសក់ច្រើនតង់ ដល់ក!
អត្ថបទ៖ ខុត សីហា