ឱកាសល្អសម្រាប់អ្នក IT អាចក្លាយជាម្ចាស់សញ្ញាប័ត្រ Microsoft
- 2015-02-12 21:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អសម្រាប់អ្នក IT អាចក្លាយជាម្ចាស់សញ្ញាប័ត្រ Microsoft
ចន្លោះមិនឃើញ
ដោយមើលឃើញពីការទទួលបានសញ្ញាប័ត្ររបស់ ក្រុមហ៊ុន Microsoft នៅមានកម្រិតនៅឡើយសម្រាប់កូនខ្មែរ មជ្ឈមណ្ឌលព័ត៌មានវិទ្យាព្រីមមៀរ បានផ្ដល់ជូននូវឱកាសពិសេសដល់សិស្សខាងផ្នែកព័ត៌មានវិទ្យាទាំងអស់អាចសិក្សានឹងទទួលបានសញ្ញាប័ត្រ Microsoft។
ចុចអាន៖ និស្សិតខ្មែរចាប់ដៃនិស្សិតកូរ៉េបង្កើតរ៉ូបូតប្រជែងសមត្ថភាពគ្នា
លោក សុត រតនៈ នាយកមជ្ឈមណ្ឌលព័ត៌មានវិទ្យាព្រីមមៀរ បានឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានវិទ្យាព្រីមមៀរ គឺជាមជ្ឈមណ្ឌលតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានទទួលអាជ្ញាប័ណ្ណពីក្រុមហ៊ុន Microsoft ក្នុងការបង្រៀនមុខជំនាញពី Microsoft ហើយក៏ជាដៃគូសហការផ្ទាល់រវាងក្រុមហ៊ុនយក្ស Microsoft និង ព្រឹមមៀរផងដែរ។ ហើយសម្រាប់ការសិក្សាបីវគ្គធំៗដែលអាចឈានដល់ការប្រលងយកសញ្ញាប័ត្រ Microsoftមាន៖
*Course 20410D: Installing and Configuring Windows Server 2012 *Course 20411D: Administering Windows Server 2012 *Course 20412D: Configuring Advanced Windows Server 2012 Services
ចុចអាន៖ Honda Click ស៊េរី ២០១៦ ចេញលក់ហើយរាងដូរស្ទើរទាំងស្រុង
លោកបន្តថា បន្ទាប់ពីសិក្សាវគ្គទាំង៣ ខាងលើនេះ សិស្សទាំងអស់នឹងទទួលបានសញ្ញាប័ត្របញ្ជាក់ថា បានបញ្ចប់វគ្គដោយជោគជ័យ ពីក្រុមហ៊ុន Microsoft នឹង មានសមត្ថភាពប្រលងយកសញ្ញាប័ត្រ MCSA Microsoft Windows Server 2012 ដែលជាសញ្ញាប័ត្របញ្ជាក់ពីសមត្ថភាពគ្រប់គ្រាន់របស់ប្រិយមិត្ត (IT professional) ក្នុងជំនាញ ប្រព័ន្ធ Network ឬ Computer systems administrator នឹង Computer network specialist ហើយវាក៏ជួយឲ្យប្រិយមិត្តទទួលបានការងារទាំងនោះពីគ្រប់អង្គការ ស្ថាប័នទាំងអស់ ទាំងក្នុង នឹងនៅក្រៅប្រទេស។
នាយករូបនេះបានបន្ថែមថា ជាងនេះទៅទៀត ព្រីមមៀរ នឹងផ្ដល់ឱកាសឲ្យកូនខ្មែររៀននឹងទទួលសញ្ញាប័ត្រ MCSA (Microsoft Certified Solutions Associate Microsoft Windows Server 2012)។ អ្វីដែលពិសេសជាងនេះទៅទៀតសញ្ញាប័ត្រដែលទទូលបានគឺ មានរយៈកាលរហូតមិនផុតកំណត់សម្រាប់មុខវិជ្ជាមួយមុខៗ។
ព័ត៌មានបន្ថែមសូមទាក់ទងមក Premier Informatics Center អាសយដ្ឋាន ផ្ទះលេខ F9, ផ្លូវឧកញ៉ាម៉ុងរឹទ្ធី , សង្កាត់ទួលសង្កែ, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ ឬ តាមទូរសព្ទលេខ 077 626 027, 077 866 838 ឬ វ៉ែបសាយៈ premiercenter.asia ៕
ចុចអាន៖ យុវជនមួយរូបបង្ហើបរបៀបច្នៃឧបករណ៍បច្ចេកវិទ្យាទៅជា PirateBox
អត្ថបទ៖ ដារ៉ាឆានី