យុវជន​មួយ​រូប​បង្ហើប​របៀប​ច្នៃ​ឧបករណ៍​បច្ចេកវិទ្យា​ទៅ​ជា​ PirateBox

  • 2015-02-06 17:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PirateBOX ជា​ឧបករណ៍​ប្រើប្រាស់​ចល័ត ( anonymous offline mobile file-sharing and communications system ) ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រិយមិត្ត​ធ្វើ​ការ​ចែក​រំលែក​ឯកសារ ទៅ​កាន់​មិត្តភ័ក្ដិ​ដោយ​គ្រាន់​តែ​ភ្ជាប់​ទៅ​កាន់ WiFi  របស់ PirateBOX។

 

 

លោក អ៊ុំ ម្យូរ៉ា បុគ្គលិក​នាយកដ្ឋាន​វិស្វកម្ម​ក្រុមហ៊ុន CATS បាន​ឲ្យ​ដឹង​ថា​ PirateBox គឺ​ប្រើប្រាស់​តាម​រយះ​  Webrowser  ដែល​មាន​មុខងារ​ដូចជា Chat room  , File Upload , Forum Post Picture , Play Sound file , Video តាម​រយះ​ DLNA Server ក្នុង​ប្រព័ន្ធ Network។

 

យុវជន​រូប​នេះ​បាន​បន្ត​ថា PirateBox  ដើម​ឡើយ​ត្រូវ​បាន​បង្កើត​ដោយ David Darts គឺ​ជា​សិល្បករ​ ហើយ​ក៏​ជា​ប្រធាន​ឌីផាតមិន​ផ្នែក​វិជ្ជា​ជីវៈ​សិល្បៈ នៃ​សាកល​វិទ្យាល័យ​ New York  និង Matthias Strubel ជាអ្នក​ដឹក​នាំ​ធ្វើ PirateBox ដើម្បី​ចែក​រំលែក​ឯកសារ​ទៅកាន់​សិស្ស​របស់​លោក​ក្នុង​ថ្នាក់រៀន។

 

លោក​ថា​ ការ​ទទួល​បាន​ PirateBox មួយ​ត្រូវ​ទាមទារ​ឲ្យ​មាន​ឧបករណ៍​មួយ​ចំនួន​មក​​ដំឡើង ហើយការ​បង្កើត PirateBox អាច​ធ្វើ​បាន​តាម​រយៈ Software ហ្វ្រី និង Hardware តម្លៃ​ធូរ​ថ្លៃ​ ដូចជា  TP-Link MR3020 v.1 , OpenWrt support MR3020 v.1 , PirateBox Software ដែល​បាន​បង្កើត​ដោយ​លោក Darid Darts។ ជាង​នេះ​ទៅ​ទៀត ត្រូវ​មាន​វិធីសាស្ត្រ​ក្នុង​ការ Flash OpenWrt Firmware ​ផ្សំ​ជាមួយ PirateBox Software និងទាមទារ អោយ​ចេះ Linux Command តិចតួច​និងមាន​បទ​ពិសោធន៍​អំពី OpenWrt   ភាគ​គី​ទី ៣ នៃ Router Firmware។

 

  • PirateBox Ver.1.0 អាច​ដំឡើង​បាន​ជាមួយ Wireless Router ដែរ Support OpenWrt ។
  • Raspberry Pi ក៏​អាច​ដំឡើង PirateBox បាន​ផង​ដែរ * ក្រុម Developer PirateBox ​ក៍​បាន​កំពុង​បង្កើត ParateBox ជាមួយ កុំព្យូទ័រ និង Andriod Devices ។

 

លោក​បាន​បន្ថែម​ថា ការ​បង្កើត PirateBox ជាមួយ TP-Link Wireless Router ចំណាយ​ពេល​ត្រឹម ៣០ ទៅ ៤០ នាទី តែ​ប៉ុណ្ណោះ។ តែ​ទាមទារ​​ឲ្យ​អ្នក​ធ្វើ​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ជៀសវាង Bricked Firmware Wireless Router  ចុច​ត្រង់​នេះ​...សិក្សា​លំអិត​ពី Manual PirateBox Ver.1 ជាមួយ OpenWrt ។ *ករណី Bricked  Firmware Wireless Router ប្រិយមិត្ត​អាច Recovery មកវិញ តែ​ទាមទារ Skill លើ Serial pin ដើម្បី Write Firmware ចូល​វិញ។  ​

 

ដំបូង​លោក​ទទួល​ចំណេះ​ដឹង​នេះ​តាម​រយៈ​ការ​សិក្សា​លើ Wireless Security  ឧបករណ៍ Firmware Wireless  Router  របស់​រោងចក្រ​មួយ​ចំនួន​ដែល​ផលិត​នៅ​ចិន គឺ​មាន​លាក់​នៅ Backdoor  និង  Trojan  នៅ​ក្នុង Stock  Firmware   ។ ហើយ Stock  Firmware Wireless Router  មិន​មាន​មុខងារ​គ្រប់គ្រាន់​​ធ្វើ Customized បាន ដូច​នេះ​លោក​ក៏​ចាប់ផ្ដើម​ស្វែង​យល់ OpenWrt  ភាគ​គី​ទី ៣  នៃ Firmware  ដែល​ជា​គម្រោង Open Source ។

 

  • OpenWrt  គឺ​ការ​កែ​ប្រែ Home Wireless Router  ធម្មតា​ក្លាយ​ទៅ​ជា​កម្រិត Advance Wireless Router បាន។ ហើយ​មាន Projects ជា​ច្រើន​បាន​បង្អើត​ចេញ OpenWrt ដូចជា PirateBox ជាដើម ។

 

ដោយ​សារ​តែ PirateBox  គឺជា​សិល្បៈ​នៃ​ការ​បង្កើត​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ទើប​ Barcamp លើក​ក្រោយ​លោក​​នឹង​ចូលរួម​​ធ្វើ​​បទ​បង្ហាញ​បន្ថែម​និង លំអិត​ជាង​នេះ។

 

 

http://youtu.be/DwSh1zpOBVo

 

ចុច​អាន ៖ និស្សិត​ខ្មែរ​ចាប់​ដៃ​និស្សិត​កូរ៉េ​បង្កើត​រ៉ូបូត​ប្រជែង​សមត្ថភាព​គ្នា

 

ចុច​អាន ៖  Osja Studio តំណាង​ឲ្យ​កម្ពុជា​ដណ្ដើម​​មេដាយ​មាស​​ផ្អើល​សមាជិកអាស៊ាន

 

ចុច​អាន ៖ ចុច​អាន ៖ ក្ដារ​ចុច​វាយ​អក្សរ​ខ្មែរ​បាន​លឿន​​លើ Android អាច​​ប្រើ​បាន​នៅ​ចុងខែ​នេះ

 

អត្ថបទ៖ ដារ៉ាឆានី