Jay Chou រៀបការ​ម្ដង​ទៀត នៅ​អាង​ហែលទឹក

  • 2015-02-10 15:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តៃវ៉ាន់ Jay Chou និង​ភរិយា Hannah Quinlivan បាន​រៀបចំ​ពិធី​មង្គលការ​ជាមួយ​គ្នា​ម្ដង​ទៀត​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៩ ខែ​កុម្ភៈ នៅ​ទីក្រុង​តៃប៉ិ។

 

ខុស​ពី​មង្គលការ​លើក​ទី​មួយ​ដែល​រៀប​ចំ​នៅ​ព្រះ​វិហារ មង្គលការ​ទី​ពីរ​នេះ ត្រូវ​បាន​រៀប​ចំ​នៅ​​ទីធ្លា​អាង​ហែលទឹក ជាន់​ទី​១០ នៃ​សណ្ឋាគារ W Hotel។ សារព័ត៌មាន Focus Taiwan បាន​ឲ្យ​ដឹង​ថា Jay Chou សម្រេច​ចិត្ត​រៀប​ចំ​មង្គលការ​ម្ដង​ទៀត​នេះ គឺ​ដើម្បី​ឲ្យ​លោក​យាយ​របស់​គេ​ដែល​មាន​អាយុ​ប្រហែល​ ៩០ឆ្នាំ​​បាន​​​​ចូលរួម​។ ក្នុង​ចំណោម​ភ្ញៀវកិត្តិយស​ជាង ២០០នាក់ គេ​ឃើញ​មាន​សិល្បករ​ល្បីៗ​ដូច​ជា តារា​ចម្រៀង Jody Chiang និង Fei Yu-ching ពិធីករ​ទូរទស្សន៍ Chang Fei, Chang Hsiao-yen និង Matilida Tao និង​តារា​សម្ដែង Eric Tsang។

 

Jay Chou វ័យ ៣៦ឆ្នាំ និង Quinlivan អាយុ ២១ឆ្នាំ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​លើក​ទី​មួយ នៅ​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា បន្ទាប់​ពី​ទាក់ទង​គ្នា​រយៈ​ពេល ៤ឆ្នាំ។

 

ទស្សនា​រូបភាព​ពី​មង្គលការ​លើក​ទី​ពីរ​ របស់​ Jay Chou៖

 

 

ចុច​អាន៖Jay Chou ការ​ហើយ ចេញ​បទ​ថ្មី​កាន់​តែ​កម្សត់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ focustaiwan