Jay Chou ការ​ហើយ ចេញ​បទ​ថ្មី​កាន់​តែ​កម្សត់

  • 2015-02-02 21:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​ចម្រៀង​តៃវ៉ាន់ Jay Chou បាន​ចេញ​វីដេអូ​ចម្រៀង​មនោសញ្ចេតនា​កម្សត់​មួយ​បទ មាន​ចំណងជើង​ថា "Listen To Father”។

 

 

ស្ដាប់​ត្រឹម​ចំណងជើង​ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា​ បទ​ថ្មី​របស់​តារា​ចម្រៀង​ដែល​ទើប​តែ​រៀប​ការ​ខែ​មុន​នេះ រៀបរាប់​ពី​ជីវិត​ឪពុក ប៉ុន្តែ​អត្ថន័យ​ពិត​​នៃ​បទ​ចម្រៀង​នេះ គឺ​រៀបរាប់​ពី​ស្នេហា​​ពី​គូ​ស្នេហ៍​មួយ​គូ​ ដែល​បាន​ស្រឡាញ់​គ្នា​តាំង​ពី​ក្មេង ប៉ុន្តែ​ទី​បំផុត​បាន​បែក​គ្នា ដោយ​តួ​ស្រី​ស្ដាប់​តាម​សម្ដី​របស់​ឪពុក​នាង រៀប​ការ​ជាមួយ​បុរស​ផ្សេង។

 

នេះ​គឺ​ជា​វីដេអូ​ចម្រៀង​ទី​៦​ហើយ ពី​អាល់ប៊ុម “Aiyo, Not Bad” របស់ Jay Chou ដែល​បាន​ចេញ​លក់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។ វីដេអូ​ចម្រៀង​៥បទ​ទៀត​ដែល​បាន​ចេញ​​កន្លង​មក​រួម​មាន​បទ “Extra Large Shoes” , “What Kind of Man” , “Yang-Ming Mountain” , “Tian-Ya-Guo-Ke” និង “Handwritten Past”

 

​ចង់​ដឹង​ថា​បទ "Listen to Father” ពីរោះ និង​មាន​សាច់​រឿង​កម្សត់​យ៉ាង​ណា​នោះ សូម​ទស្សនា​ខាង​ក្រោម​នេះ៖

 

http://youtu.be/eS2T9IiOYbc

ចុច​អាន៖វីដេអូ​ដ៏​ផ្អែមល្ហែម​ក្នុង​ថ្ងៃ​រៀបការ​របស់ Jay Chou

ដោយ៖ វ៉ាន់ថន ប្រភព៖ mmusicbox
អត្ថបទថ្មី