កំពូល​តារា​តៃវ៉ាន់ Jay Chou ចូល​​រោងការ​​​​​ហើយ

  • 2015-01-18 19:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ និង​សម្ដែង​ល្បី​តៃវ៉ាន់ Jay Chou និង​មិត្ត​ស្រី​​តារា​ម៉ូដែល Hannah Quinlivan បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ព្រះ​វិហារ Selby Abbey ទីក្រុង Selby​ ប្រទេស​អង់គ្លេស កាល​ពី​​ថ្ងៃ​ទី ​១៧ ខែ​ មករា​ គឺ​មួយ​ថ្ងៃ​មុន​​ខួប​កំណើត​ទី ​៣៦ របស់​តារា​ចម្រៀង​រូប​នេះ​តែ​ម្ដង។

 

 

តាម​រយៈ​រូប​ថត​ ៣ ​សន្លឹក​ដែល​បង្ហោះ​លើ Facebook Page របស់ Jay Chou នៅ​មួយ​ម៉ោង​មុន​នេះ គេ​ឃើញ​មង្គល​ការ​របស់​ពួក​គេ​ពិត​ជា​មាន​លក្ខណៈ​អធិកអធម ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជា​ច្រើន​នាក់។

 

កាល​ពី​ម្សិលមិញ​នេះ​ដែរ​ នៅ​លើ Facebook របស់​​តារា​សម្ដែង​រឿង "The Rooftop"​រូប​នេះ​ ក៏​មាន​បង្ហោះ​រូបថត​ Pre Wedding ចំនួន ៣​សន្លឹក​ដែរ​ ដែល​​គេ​និង​ភរិយា​បាន​ថត​​នៅ ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ឆែក (Czech) កាល​ពី​ខែ​តុលា ឆ្នាំ​មុន។

 

 

 

Jay Chou វ័យ​៣៦ឆ្នាំ និង Hannah វ័យ ២១ឆ្នាំ បាន​សាង​ចំណង​ស្នេហ៍​ជាមួយ​គ្នា ៤​ឆ្នាំ​ហើយ ហើយ​ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​មុន ៕

 

 

 

 

ចុចអាន៖ ព្រោះ​តែរឿងរៀបការ អនាគត​ប្រពន្ធ Jay Chou​ យំ​ឡើង​​ក្រហម​ភ្នែក

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Facebook Jay Chou