ព្រោះ​តែរឿងរៀបការ អនាគត​ប្រពន្ធ Jay Chou​ យំ​ឡើង​​ក្រហម​ភ្នែក​

  • 2015-01-09 19:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ដោយសារ​​ការ​រៀបការ​ជារឿង​សំខាន់ Hannah Quinlivan បាន​​​​ប្រកាស​ដក​​ខ្លួន​ចេញពី​កម្មវិធី​ប្រកួត​រាំ​ "Dancing with the Stars" របស់ទូរទស្សន៍​ចិនទាំងទឹកភ្នែក ព្រោះ​តែ​នាង​ស្ដាយ​កម្មវិធីមួយ​នេះ។

 

ការ​ប្រកាស​ដក​ខ្លួន​ពី​កម្មវិធី​ ដែល​ធ្វើ​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​ម៉ូដែល​វ័យ​២១​ឆ្នាំ ប្រាប់​​ទាំង​ទឹកភ្នែក​ថា "ខ្ញុំ​ចង់​និយាយ​ថា លាហើយ​​អ្នកទាំងអស់​គ្នា​នៅ​ទីនេះ។ ខ្ញុំ​មាន​រឿង​សំខាន់​​​នៅ​ថ្ងៃ​ទី១៨ ខែ​មករា។ ដោយសារ​នេះ​ជា​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់ ខ្ញុំ​ត្រូវ​តែ​ដក​ខ្លួន​ចេញ​​ ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា"។

 

ទោះបីជាយ៉ាងណា ជុំវិញ​ការ​សម្រេច​ចិត្ត នាង​ហាក់​បង្ហាញ​ភាព​ស្ទាក់ស្ទើរ។ នេះ​បើតាមការឱ្យដឹង​របស់​សារព័ត៌មាន Asianpopnews។  Hannah នឹង​រៀបការ​ជាមួយ​ម្ចាស់​បទ “What Kind of Man” នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ​ឆ្នាំ​នេះ៕ ​

 

Jay Chou តម​​រួម​ភេទ​​២​ឆ្នាំ ​​រៀបការ​ហើយ​ចង់យក​កូន៥​នាក់

Jay Chou ចេញ​បទ​ថ្មី មនោសញ្ចេតនា​កម្សត់​ជ្រៅ​ដល់​បេះដូង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ asianpopnews

អត្ថបទថ្មី