Jay Chou ចេញ​បទ​ថ្មី មនោសញ្ចេតនា​កម្សត់​ជ្រៅ​ដល់​បេះដូង

  • 2014-12-19 16:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តៃវ៉ាន់ Jay Chou បាន​ចេញ​វីដេអូ​​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​កាល​ពី​យប់​មិញ មាន​ចំណងជើង​ថា "What Kind of Man”។

 

បទ​​ថ្មី​របស់ តារា​ចម្រៀង​ និង​អ្នក​និពន្ធ​វ័យ ៣៥ឆ្នាំ Jay Chou បាន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្ដាយ​របស់​បុរស​កម្សត់​ស្នេហ៍​ម្នាក់​ដែល​មិន​អាច​រក្សា​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​រហូត​ដល់​នាង​ក្លាយ​ជា​កម្មសិទ្ធិ​អ្នក​ដទៃ។ បទ​នេះ​ជា​ស្នាដៃ​និពន្ធ​​ទាំង​ទំនុក​ច្រៀង និង​​ ​បទ​ភ្លេង រួម​ទាំង​ដឹកនាំ​សម្ដែង​ និង​សម្ដែង​ផ្ទាល់​ដោយ Jay Chou និង​ចូលរួម​សម្ដែង​ដោយ​តារា​ស្រី​តៃវ៉ាន់ Ariel Lin។

 

កាល​ពី​សប្ដាហ៍​មុន Jay Chou ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ដែរ​គឺ​បទ "Extra Large Shoes”។ បទ​ថ្មី​ទាំង​ពីរ​បទ​នេះ​នឹង​មាន​បញ្ចូល​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Jay Chou “Aiyo, Not Bad” ដែល​ត្រៀម​ចេញ​លក់​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ខាង​មុខ​នេះ។ អាល់ប៊ុម​ថ្មី​នេះ​នឹង​បំបែក​ភាព​ស្ងប់ស្ងាត់​រយៈ​ពេល​ពីរ​ឆ្នាំ​របស់ Jay Chou ក្រោយ​ពី​អាល់ប៊ុម "Opus 12” របស់​គេ​បាន​ចេញ​តាំង​ពី​ឆ្នាំ​២០១២។​​

 

 

ទស្សនា​បទ "What Kind of Man”៖

 

http://youtu.be/v489sYYjtHI

អានអត្ថបទ៖Jay Chou ចាប់​ផ្ដើម​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​គូ​ដណ្ដឹង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ hype