Jay Chou ចាប់​ផ្ដើម​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​គូ​ដណ្ដឹង

  • 2014-11-18 21:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត តារា​ចម្រៀង​​តៃវ៉ាន់ Jay Chou ដែល​ធ្លាប់​តែ​លាក់​បាំង​អំពី​ជីវិត​ស្នេហា​របស់​ខ្លួន បាន​បង្ហាញ​រូបថត​ខ្លួន​ឯង​ជាមួយ​គូ​ដណ្ដឹង Hannah Quinlivan ហើយ នៅ​លើ​បណ្ដាញ​សង្គម​ Weibo របស់​ខ្លួន​កាល​ពី​ម្សិលមិញ។

 

តារា​ល្បី​ដែល​មាន​ទេពកោសល្យ​សម្បូរ​បែប​​រូប​នេះ បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក​អំពី​ជីវិត​ឯកជន​របស់​ខ្លួន​ជាមួយ​តារា​ម៉ូដែល​ Hannah ដែល​រូប​ថត​ទាំង​នេះ​ហាក់​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​កំពុង​ជិះកង់​លេង​ជាមួយ​គ្នា​ក្នុង​សួន​ឧទ្យាន​មួយ។ Jay Chou ​បាន​សរសេរ​ថា "ម្សិលមិញ បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំ​តន្ត្រី ខ្ញុំ​បាន​ទទួល​ការ​ជូនពរ​ជា​ច្រើន​ពី​​នាក់​គាំទ្រ។ ខ្ញុំ​ក៏​រីករាយ​ណាស់​ដែរ​នៅ​ពេល​បាន​ឃើញ​អ្នក​គាំទ្រ​ខ្លះ​មក​ទស្សនា​ការ​ប្រគំ​តន្ត្រី​នេះ​ទាំង​គ្រួសារ។ ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ចែករំលែក​ភាព​រីករាយ​ជាមួយ​អ្នក​ទាំង​អស់​គ្នា​នៅ​ពេល​នេះ"។

 

Jay បាន​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី​ចំនួន ២​នៅ ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ចុង​សប្ដាហ៍​មុន។ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ គេ​នឹង​ទៅ​សម្ដែង​នៅ​ប្រទេស​សិង្ហបុរី។

 

Jay Chou វ័យ ៣៥​ឆ្នាំ និង​មិត្ត​ស្រី Hannah វ័យ ២១​ឆ្នាំ បាន​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​បង្ហាញ​មុខ​ជា​សាធារណ​ជាមួយ​គ្នា​ឡើយ។ កាល​ពី​ខែ​មិថុនា Jay បាន​និយាយ​ថា​គេ​នឹង​រៀបការ​​មុន​ឈាន​ចូល​អាយុ ៣៦​ឆ្នាំ គឺ​នៅ​ខែ​មករា ឆ្នាំ​ក្រោយ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​កូន​ក្រមុំ​នោះ​ទេ ៕

អានអត្ថបទ៖Jay Chou កំណត់​ពេល​រៀប​ការ​​​ជាមួយ​មិត្ត​ស្រី​ជាថ្មី

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo