Jay Chou កំណត់ពេលរៀបការជាមួយមិត្តស្រីជាថ្មី
- 2014-09-18 00:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jay Chou កំណត់ពេលរៀបការជាមួយមិត្តស្រីជាថ្មី
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុបតៃវ៉ាន់ Jay Chou ដែលធ្លាប់បង្ហើបប្រាប់ថា នឹងមានគម្រោងរៀបការមុនពេលខ្លួនចូលដល់វ័យ៣៦ឆ្នាំ កាលពីខែ មិថុនា កន្លងទៅនេះ បានអះអាងសារជាថ្មីម្ដងទៀត ថារូបគេនិងមិត្តស្រី បានកំណត់ពេលចូលរោងការច្បាស់មែនទែនហើយគឺ នៅខែ មករា ឆ្នាំក្រោយនេះ។
តារាម៉ូដែលវ័យ ២១ឆ្នាំ Hannah Quinlivan ក៏បាននិយាយប្រាប់សារព័ត៌មានមួយក្នុងក្រុង តៃប៉ិ ថាទោះបីពួកគេបញ្ជាក់ច្បាស់ក្នុងខែ មករា ឆ្នាំក្រោយក៏ដោយ តែមិនទាន់ដឹងកំណត់ថាថ្ងៃណាឲ្យប្រាកដទេ ព្រោះបច្ចុប្បន្ននាងរវល់នឹងការងារដ៏មមាញឹក។
កាលពីឆ្នាំទៅ Jay ធ្លាប់សុំ មិត្តស្រីរៀបការ នៅចំពោះមុខគ្រួសារ និងមិត្តភក្តិ ក្នុងពិធីខួបកំណើតរបស់នាង ហើយថានឹងរៀបការឲ្យបានមុនខ្លួនអាយុ ៣៥ឆ្នាំ ប៉ុន្តែដោយសាររវល់ការងារផ្ទាល់ខ្លួន រូបគេក៏ពន្យារពេល។ ទោះយ៉ាងណាតារារូបនេះ ថានឹងរក្សាពាក្យសន្យារបស់ខ្លួន រៀបការជាមួយ Hannah ឲ្យបាន ក្នុងខែមករាឆ្នាំក្រោយនេះ ៕
អាន៖ តារាសម្ដែងចិន Zhang Yuqi ស្អាតខ្លាំងម្ល៉ឹងហើយ ប្ដីនៅតែមានស្រី
ប្រែសម្រួល៖ វាចារ ប្រភព៖ sbspopasia