Jay Chou ចេញ​បទ​ថ្មី Style សាក់ឡូ ចំណាយ​ថ្លៃ​ថត​រាប់​លាន​ដុល្លារ

  • 2014-12-10 18:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​តៃវ៉ាន់ Jay Chou បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​បទ​កាល​ពី​ម្សិលមិញ​មាន​ចំណង​ជើង​ថា "Shoes King” ដែល​វីដេអូ​នេះ​គឺ​ចំណាយ​ថ្លៃ​ថត​សរុប​ដល់​ទៅ ៥លាន​ដុល្លារ​តៃវ៉ាន់ (១,៦សែន​ដុល្លារ​អាមេរិក)។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន Mingpao News។

 

តារា​វ័យ ៣៥ឆ្នាំ​ ដែល​កំពុង​តែ​មមាញឹក​ក្នុង​ការ​ថត​អាល់ប៊ុម​ថ្មី​មុន​ពេល​ចូល​រោងការ​រូប​នេះ បាន​ដឹកនាំ​វីដេអូ​ចម្រៀង​ថ្មី "Shoes King” ដោយ​ផ្ទាល់។ វីដេអូ​នេះ​មាន​ចំនួន ៧ឈុត​សំខាន់​ៗ ហើយ​ឈុត​ជា​ច្រើន​មាន​តាំង​ស្បែក​ជើង​យក្ស។ ក្នុង​បទ​នេះ Jay Chou និង​អ្នក​រាំ​បាន​តុបតែង​ខ្លួន តាម​កំពូល​តារា​កំប្លែង​អង់គ្លេស Charlie Chaplin (សាក់ឡូ)។

 

ការ​លេង​ស្ទីល​ដូច​តារា​កំប្លែង Chaplin លើក​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​និយាយ​ថា គឺ​ដោយ​សារ​តែ​ម្ដាយ​របស់ Chaplin មាន​ឈ្មោះ Hannah ដូច​ជា​គូ​ដណ្ដឹង​របស់ Jay Chou ដែរ។

 

ទស្សនា​វីដេអូ​ចម្រៀង​នេះ​តែ​ម្ដង​៖

 

http://youtu.be/syYc5dydzmE

 អានអត្ថបទ៖Jay Chou ចាប់​ផ្ដើម​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​គូ​ដណ្ដឹង

 
យ៉ាង​ណា​ដែរ​បទ​ថ្មី​នេះ?

អានអត្ថបទ៖ចម្រៀង​អន្តរជាតិ​ទាំង​​១០​​ជាប់​ចំណាត់​ថ្នាក់​កំពូល​ប្រចាំ​ឆ្នាំ​​​២០១៤

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖yahoo