Jay Chou តម​​រួម​ភេទ​​២​ឆ្នាំ ​​រៀបការ​ហើយ​ចង់យក​កូន៥​នាក់

  • 2014-12-27 17:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​វ័យ​២១​ឆ្នាំ Hannah Quinlivan តារា​ចម្រៀង Jay Chou បាន​ឱ្យ​ដឹង​ទៀត​ថា លោក​ចង់មាន​​កូន​​៥នាក់ ក្រោយ​ពី​ខាន​​រួមភេទ​អស់​២​ឆ្នាំ​មក​ហើយ​នោះ។

 

 

មក​ត្រឹម​ពេល​នេះ​ម្ចាស់​បទ “What Kind of Man” Jay បាន​បួស​ជា​អ្នក​កាន់​សាសនាគ្រិស្ដ អស់​រយៈពេល​២​ឆ្នាំ​ហើយ ដោយ​ត្រូវ​តម​​រួមភេទ។ ពាក់ព័ន្ធ​នឹង​​រឿង​នេះ Quinlivan ដែល​​ជា​គូ​ដណ្ដឹង​ប្រាប់​ថា នាង​នឹង​រក្សា​​សេចក្ដី​បរិសុទ្ធ​ទាំង​កាយ​ចិត្ត រហូត​ដល់​ថ្ងៃ​រៀបការរបស់​ពួកគេ​មក​ដល់។

 

ក្រោយ Quinlivan និយាយ​យ៉ាង​ដូច្នេះ នៅ​ក្នុង​សន្និសីទកាសែត​នៃ​ពី​បទ​ចម្រៀង "Aiyo, Not Bad" កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក Jay ត្រូវ​អ្នកកាសែត​សួរ​ថា "​តើ​អ្វី​ដែល​គូ​ដណ្ដឹង​លោក​និយាយ​ពិត​ដែរ ​ឬ​ទេ?”។ តារា​តៃវ៉ាន់​រូប​នេះ​ថ្លែង​ថា "ត្រឹម​ត្រូវ​ហើយ! យើង​ត្រូវ​តែ​រៀន​តាម Will Liu។ ព្រោះ​តែ​សាសនា លោក​បាន​តម​រួមភេទ​៤​ឆ្នាំ"។ ​

 

តារា​វ័យ​៣៥​ឆ្នាំ​បាន​ចែករំលែក​ថា លោក​​ចូល​ចិត្ត​ក្មេងៗ ហើយ​បន្ទាប់​ពី​រៀបការ​លោក​ចង់​បាន​កូន​៥​នាក់។ "ខ្ញុំ​ជា​កូន​ប្រុស​តែ​ម្នាក់​គត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។ ខ្ញុំ​ចង់​បាន​កូន​៥​នាក់ បង្កើត​ជា​ក្រុម​មួយ​នា​ពេល​អនាគត ហើយ​ថ្ងៃ​បុណ្យ​ណូអែល​លើក​ក្រោយ ពិត​ជា​សប្បាយ​រីករាយ"។

 

​Jay នឹង​រៀបការ​ជាមួយ​គូ​ដណ្ដឹង​នៅ​​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥ខាង​មុខ ដូច្នេះ​សម្រាប់​ប្រិយមិត្ត ដែល​គាំទ្រ​តារា​រូប សូម​កុំ​ភ្លេច​ជួយ​អបអរ​​​ពួកគេ​ផងណា៕

 

 

តារា​ចម្រៀង​ Jay Chou នឹង​ចូល​រោង​ការ​លឿន​ជាង​អ្នក​គិត​ទៀត!

Jay Chou ចេញ​បទ​ថ្មី មនោសញ្ចេតនា​កម្សត់​ជ្រៅ​ដល់​បេះដូង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asianpopnews