អតីតបេក្ខភាព “ស្ដាប់ចម្រៀងរបស់ខ្ញុំ” បញ្ចេញOriginal Song ពិសេសសម្រាប់ Valentine's Day
- 2015-02-10 16:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតបេក្ខភាព “ស្ដាប់ចម្រៀងរបស់ខ្ញុំ” បញ្ចេញOriginal Song ពិសេសសម្រាប់ Valentine's Day
ចន្លោះមិនឃើញ
ខណៈថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ នឹងឈានមកដល់នា៤ថ្ងៃខាងមុខ អតីតបេក្ខភាពកម្មវិធីលើកកម្ពស់ការតែងនិពន្ធបទភ្លេងថ្មី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" ឬ "Hear My Song” ឆ្នាំ២០១៤ លោក លីវ ដាវីត បានបញ្ចេញបទចម្រៀងស្នាដៃថ្មី និងពិសេសមួយត្រៀមសម្រាប់ថ្ងៃដ៏ពិសេសនេះ។
បទនោះមានចំណងជើងថា "កាដូទឹកភ្នែក" ជាបទចម្រៀងមានបទភ្លេងថ្មីសុទ្ធសាធ។ ដាវីត ប្រាប់ថា ចម្រៀងមួយបទនេះ រូបគេជាអ្នកនិពន្ធដោយផ្ទាល់ទាំងបទភ្លេង និងទំនុកច្រៀង។ "ខ្ញុំបានចំណាយពេល១ថ្ងៃពេញសម្រាប់ធ្វើបទចម្រៀង និង២ថ្ងៃទៀតសម្រាប់ធ្វើចេញជាវីដេអូ។ នេះជាកាដូដ៏ពិសេសសម្រាប់ Valentine’s day "។ ម្ចាស់បទ "Tiamo” បន្ថែម។
ក្រៅពីតែងនិពន្ធដោយខ្លួនឯង ដាវីត នៅច្រៀងដោយខ្លួនឯងទៀត រួមជាមួយ សីហា ដែលជាមិត្តភ័ក្ដិ និងជាបុគ្គលស្រឡាញ់ការតែងនិពន្ធបទភ្លេងថ្មីៗដូចគ្នា។ យុវជនមកពីខេត្តកោះកុងរូបនេះបន្ថែមថា លោកចង់ធ្វើបទ "កាដូទឹកភ្នែក" ទៅជាវីដេអូចម្រៀង(MV)ផ្លូវការ ដូច្នេះហើយ លោកស្វាគមន៍រាល់កិច្ចសហការ ពីអ្នកឧបត្ថម្ភនានា។
"កាដូទឹកភ្នែក" រៀបរាប់ពីស្នេហាមួយ ដែលទីបំផុតភាគីខាងបុរសត្រូវចាញ់ស្នេហ៍នារី ក្រោមស្នាដៃបុរសម្នាក់ផ្សេងដែលជាមនុស្សទី១របស់មិត្តនារី(អតីតសង្សារ)។ ពួកគេបានវិលមកជួបគ្នាវិញ ឯអ្នកមកក្រោយ បានត្រឹមដកខ្លួនទាំងឈឺចាប់។
អត្ថបទ៖ Original Song ខ្មែរមួយជីវិត-ខាន់ ពេជ្រ រួមគ្នាឈឺចាប់
អីចឹងតោះ...ស្ដាប់ទាំងអស់គ្នា លន្លង់លន្លោចប៉ុណ្ណា!
http://youtu.be/HhCLj-uv0rE
អត្ថបទ៖ ទារិកា