ទិនហ្វី បង្ហាញ​មុខ​លើក​នេះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់​គ្នា

  • 2015-02-10 17:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​អ្នក​ដឹកនាំ​រឿង​ហុងកុង Stephen Chow (ទិនហ្វី) បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត​ នៅ​ពេល​ចូលរួម​កម្មវិធី​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រចាំ​ឆ្នាំ នៅ​ខេត្ត Guangdong ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លង​ទៅ។

 

សារព័ត៌មាន HK Top Ten News បាន​ឲ្យ​ដឹង​ថា កម្លាំង​សន្តិសុខ​នៅ​កិច្ច​ប្រជុំ CPPCC លើក​ទី​១១​នេះ​ត្រូវ​បាន​ដាក់​បន្ថែម​ដើម្បី​ទប់ស្កាត់​ភាព​ចលាចល​ពី​ហ្វូង​មនុស្ស នៅ​ពេល​ដែល​តួ​ឯក "Kungfu Hustle” រូប​នេះ​ធ្វើ​ដំណើរ​មក​ដល់។

 

ទោះ​យ៉ាង​ណា​តារា​វ័យ ៥២ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​រូប​គេ​​ចូលរួម​កម្មវិធី​ប្រជុំ​លើក​នេះ​ដោយ​មិន​បាន​ត្រៀម​ខ្លួន​អ្វី​ទាំង​អស់។ ផលិតករ​រូប​នេះ​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ថា ថ្មី​ៗ​នេះ​គេ​ទើប​តែ​បញ្ចប់​ការ​​ថត​ភាពយន្ត "Mermaid” ដូច្នេះ​ហើយ​បាន​ជា​គ្មាន​ពេល​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រជុំ​មួយ​នេះ។

 

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​ក្ដី​បារម្ភ​ធំ​របស់​លោក Stephen បាន​ឆ្លើយ​ថា "ខ្ញុំ​មាន​ក្ដី​បារម្ភ​​ខ្លាំង​អំពី​ការ​ថែ​រក្សា​បរិស្ថាន។ ខ្ញុំ​នឹង​បញ្ចេញ​មតិ​យោបល់​ខ្លះ​ៗ​អំពី​បញ្ហា​នេះ បើ​សិន​ជា​មាន​ឱកាស​ចូលរួម​កម្មវិធី​បែប​នេះ​លើក​ក្រោយ"។

 

ទីនហ្វី​បាន​សម្រាក​ពី​ការ​សម្ដែង​ជាង​ ៦​ឆ្នាំ​​ហើយ ដោយ​ចាប់​តាំង​ពី​រឿង "CJ7”មក តារា​រូប​នេះ​បាន​បន្ត​អាជីព​សិល្បៈ​ត្រឹម​តែ​ជា​អ្នក​និពន្ធ ដឹកនាំ​ និង​ផលិតករ​ភាពយន្ត​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​សិល្បៈ​ បច្ចុប្បន្ន​ Stephen Chow ​ជា​ទី​ប្រឹក្សា​ផ្នែក​នយោបាយ​ម្នាក់ របស់​ក្រុមប្រឹក្សា​នយោបាយ​សម្រាប់​ប្រជាជន​ចិន​ ៕

 

ចុច​អាន៖៧​រឿង​ល្អ​ៗ​មើល ដែល​ទិនហ្វី និពន្ធ ដឹកនាំ និង​សម្ដែង​ខ្លួន​ឯង​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo
អត្ថបទថ្មី