Microsoft ​ ​មាន​អ្វី​​ពិសេស​ទេ​ដឹង បាន​ចេញ​លិខិត​អញ្ជើញ​អ្នក​កាសែត?​

  • 2015-02-11 00:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Microsoft បាន​ចេញ​លិខិត​អញ្ជើញ​​អ្នក​កាសែត​ទាំង​អស់​ឱ្យ​ចូល​រូម​ក្នុង​​សន្និសីទ​របស់​ខ្លួន​ ដែល​​នឹង​ធ្វើ​​ឡើង​ក្នុង​ព្រឹត្តិការណ៍ MWC 2015 នៅ​ទីក្រុង​ Barcelona ​ប្រទេស​អាស្បាញ​ នា​ខែ​មិនា​ខាង​មុខ​នេះ។

 

 

Microsoft នឹង​បើក​សន្និសីទ​​ ​​នៅ​​ថ្ងៃ​​បន្ទាប់​ពី​ក្រុមហ៊ុន Samsung បាន​បញ្ចប់​សន្និសីទ​របស់​ខ្លួន ពោល​គឺ​ត្រូវ​នឹង​ថ្ងៃ​​ទី ២​ខែ​មិនា។ យ៉ាង​ណា​ក៏​ដោយ​​ ខាង Microsoft ពុំ​បាន​បញ្ជាក់​ថា តើ​ខ្លូន​នឹង​បញ្ចេញ​អាវុធ​អ្វី​ថ្មី​ខ្លះ​ នៅ​ក្នុង​សន្និសីទ​នោះ​ទេ​។

 

មាន​ព័ត៌មាន​ខ្លះ​ថា Microsoft អាច​នឹង​មិន​ប្រកាស​​ Smartphone កំពូល​ៗ​នោះទេ​ តែ​មាន​​តែ Smartphone ស៊េរី​ទាប​ៗ​ប៉ុណ្ណោះ​។ Smartphone ថ្មី​ដែល Microsoft នឹង​ប្រកាស​ក្នុង​ព្រឹត្តិការណ៍ MWC នោះ​ អាច​ជា Lumia 1330 (ជា​ស៊េរី​របស់ Lumia 1320)។

 

ចាំ​មើល​ថា​ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ Microsoft នឹង​បង្ហាញ​អ្វី​ពិសេស​ខ្លះ​​ ដើម្បី​ផ្គាប់​ចិត្ត​​អ្នក​គាំ​ទ្រ​របស់​ខ្លួន?

 

អាន៖ Lumia 435/532 ស៊េរី​​ថ្មី​​តម្លៃ​​ក្រោម​​ ១០០​ដុល្លារ​​ចេញ​​ហើយ​​!

 

ប្រែ​សម្រួល​៖ ប៉ែត ផាន់និត ប្រភព៖ ​​gsmarena