៤ សំណួរពី Canon មានទាក់ទងកម្ពុជាដែរ
- 2015-02-11 04:43:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ សំណួរពី Canon មានទាក់ទងកម្ពុជាដែរ
ចន្លោះមិនឃើញ
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកទល់មុខលោក លោក Hideaki Nishimura អ្នកគ្រប់គ្រង ប្រចាំតំបន់អាស៊ាន និង ទីផ្សារនៃក្រុមហ៊ុន Canon Inc។ បទសម្ភាសន៍មានការចូលរួមចោទសួរពីសំណាក់អ្នកកាសែតកម្ពុជាប៉ុណ្ណោះ។ តើខ្លឹមសារទាក់ទង នឹង ផលិតផលពេញនិយម Canon ជាពិសេសការថតរូបនោះ មានអ្វីខ្លះ? ចុះមានទាក់ទងទៅនឹងកម្ពុជា ឬអត់ សូមតាមដានបទសម្ភាសន៍ទាំងអស់គ្នាដែលបានប្រព្រឹត្តិទៅនារសៀលនេះនាទីក្រុង Oita ប្រទេសជប៉ុន។
១. ជម្រាប សួរលោក Hideaki Nishimura តើអ្វីទៅជាយុទ្ធសាស្ត្រ នៃ ក្រុមហ៊ុន Canon នៅនៅបណ្ដាប្រទេសនៅតំបន់ អាស៊ាន? Nishimura៖ អរគុណចំពោះសំណួរ! អ្វីដែលខ្ញុំចង់ឆ្លើយនាពេលនេះគឺយើងបង្កើតឲ្យមានទីផ្សារជាមុនសិន។ បេសកកម្មរបស់យើង គឺបង្កើនអតិជនដើម្បីឲ្យប្រើប្រាស់ផលិតផលរបស់យើង ជាពិសេស ឲ្យពួកគេស្រលាញ់ ការថតរូបមុននឹងត្រៀមជើងព្រួលដាក់ផែនការបន្ត។
២. ចុះបើអតិជនមិនដែលចាប់អារម្មណ៍ តើក្រុមហ៊ុនមានគោលការណ៍បែបណាដើម្បីឲ្យពួកគេប្រើប្រាស់ផលិតរបស់ Canon បានទៅ? Nishimura៖ ចម្លើយខ្លី គឺងាយស្រួលយល់ទេពោលគឺឲ្យពួកគេសាកល្បង ដើម្បីទទួលបានបទពិសោធន៍។ បទពិសោធន៍គឺសំខាន់ណាស់។ យើងនឹងផ្ដល់ឲ្យអតិជននូវចំណង់ចំណូលចិត្តនៃការថតរូបតាមរយៈ ការផ្ដល់វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃទៅតាមកម្មវិធី និង យុទ្ធ សាស្ត្រដែលបានរៀបចំទុក។
៣. និយាយពីការផ្ដល់បទពិសោធន៍ តើលោកផ្ដល់ដល់អតិថិជនប្រភេទណាខ្លះ? Nishimura៖ យើងផ្ដោតទាំងអស់នៅលើទីផ្សារ មិនថាអ្នកប្រើប្រាស់ធម្មតា ឬ អ្នកអាជីពនោះទេ។ បើសិនយើងផ្ដោតតែលើអ្នកអាជីព តើមានប៉ុន្មានភាគរយដែលធ្វើការអាជីព ដូច្នេះ យើងត្រូវលៃលកទីផ្សារ ឬ តម្រូវការផលិតឲ្យអតិថិជនទាំងអស់បានស្វែងយល់ និង ប្រើប្រាស់ទាំងអស់គ្នា។ ផែនការដែលត្រូវដាក់ចេញ គឺ ឲ្យអតិថិជន បានតេស្ដផលិតផលរបស់យើង ដែលនិយាយសាមញ្ញថា ស្ទាប ឬ ប៉ះ និង សាកល្បង (Touch & Try) រួមទាំងផ្ដល់ឱកាសឲ្យពួកគេបានរៀនសូត្រពីវគ្គខ្លីៗ នៃការថតរូប។
៤. ចុះងាកមកកម្ពុជាបន្តិច ហេតុអ្វីបានជា Canon ជ្រើសរើស កម្ពុជា Canon ជាទីផ្សារសំខាន់មួយក្នុងចំណោម ទីផ្សារអាស៊ាន? ចម្លើយ៖ ខ្ញុំបានដឹងពីប្រជាជនកម្ពុជា គឺសុភាពរាបសារព្រោះខ្ញុំទៅដល់ទីនោះ។ ចំណែកសេដ្ឋកិច្ចទៀតសោតកំពុងតែដើរទៅមុខ។ មួយវិញ ទីផ្សារកម្ពុជា មិនតូចទេ អមដោយប្រជាជនក្នុងប្រទេសនេះ មានសក្ដានុពលក្នុងការប្រើប្រាស់ ផលិតផល Canon ថែមទៀតនោះ។ ការប្រើប្រាស់ផលិត Canon គឺមានការកើនឡើងជាពិសេសកាមេរ៉ា។ ថ្មីៗនេះខ្ញុំបានឃើញការចូលរួមច្រើន ជាពិសេសការប្រកួតប្រជែង Photo Marathon ,វគ្គសិក្សាពីការថតរូប Canon Imaging Academyនិង ស្ទូឌីយោថតរូប Q-Studio និង កម្ពុជាជាច្រើនទៀត ដែលរៀបចំដោយ i-Qlick នៅកម្ពុជា។ ក្រុមហ៊ុន i-Qlick ទទួលសេវាកម្មអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន Canon សម្រាប់តំហែទាំគ្រប់ផលិតផលCanon។ ខ្ញុំសង្ឃឹមយ៉ាងមុខមាំថាទៅថ្ងៃមុខឬមិនថាថ្ងៃណា ប្រជាជនកម្ពុជានៅតែជឿជាក់លើផលិតផល Canon។ ជឿជាក់ Canon គឺជឿជាក់លើគុណភាពជប៉ុន៕
ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.i-qlick.com៕
អត្ថបទ៖ ឆន ទិត្យ