ឈិន ឡុង ​ជួយ​ស្ដារ​មុខ​​​កូន​​ប្រុស​​ឡើង​​វិញ​​តាម​​របៀប​ណា​?

  • 2015-02-11 16:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​​នាពេល​កន្លងមក ឈិន ឡុង បាន​បង្ហាញ​គោល​ជំហរមិន​ជួយ​កូនប្រុស ឱ្យ​​ចូល​សង្គមសិល្បៈ​វិញ​​មែន​ពិត តែថ្មីៗ​តារា​រូបនេះ​​បាន​ប្ដូរ​ចិត្ត​វិញ​ហើយ ហើយ​​​លោក​ថែមទាំង​​ថា នឹងទៅពន្ធនាគារដើម្បី​ទទួលកូន​ទៀត​ផង។

 

 

 

តារា​ក្បាច់គុនចិនដែល​កម្រ​ធ្វើ​បទ​សម្ភាសន៍ ជាមួយ​សារព័ត៌មាន​ហុងកុង​បាន​ថ្លែង​ថា លោក​បាន​ឃើញ​ពី​ទង្វើ​របស់​ខ្លួន​​នៅ​អតីតកាល និង​របៀប​ដែល​លោក​បង្រៀន​កូន។ អ្នកស្រុក Linzi ខេត្ត Shandong បន្ថែម​ថា លោក​ធ្លាប់​គិត​ថា កូនប្រុស​របស់​លោក​គួរ​តែ​​​​បង្កើត​កំហុស​ និង​រៀន​ពី​វា​ដើម្បី​ឱ្យ​​រីកចម្រើន ​​តែ​វា​បែរ​ជា​បង្កើត​បញ្ហា​ទៅ​វិញ។

 

តួ​ឯក​រឿង "​Police Story" ឈិន ឡុង បាន​ឱ្យ​ដឹង​ទៀត​ថា ទោះលោក​មិន​ដែល​បាន​​ធ្វើ​ជា​ឪពុក​ល្អ និង​ជួយ Jaycee ចេញ​ពី​គុក តែ​លោកនៅ​តែ​មាន​ទំនួទល​ខុស​ត្រូវ ដូច្នេះ​​លោក​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​កូនតាមរយៈ​​​ការងារ​សិល្បៈឡើង​វិញ។ ​

“ពួកយើង​ថត​អាល់ប៊ុម​មួយ​កាល​ពី​ឆ្នាំ​ទៅមិញ ប៉ុន្តែ​វា​ត្រូវ​បញ្ចប់​ទៅវិញ​ដោយ​សារ​បញ្ហា​នេះ (បញ្ហា​របស់ Jaycee) ប៉ុន្តែ​រូបគេ​បាន​ចេញ​ពី​ពន្ធនាគារ​ហើយ ដូច្នេះ​ខ្ញុំ​នឹង​បញ្ចប់​ការ​ថត​បទចម្រៀង និង​បញ្ចេញ​វា​ក្នុង​ឆ្នាំ​នេះ​តែ​ម្ដង"។ ឈិន ឡុង​បញ្ជាក់​។

​​

អាល់ប៊ុមនោះ ថតបាន​៧បទ​ហើយ ពោលគឺនៅសល់​៥បទ​ទៀត។ តារា​សម្ដែង​ជើងចាស់​វ័យ​៦០​ឆ្នាំ​ថា ទោះបី Jaycee មិន​​​ធ្វើការ តែ​លោក​សង្ឃឹម​ថា កូនប្រុស​នឹង​អាច​ធ្វើ​អ្វី​មួយ​​ដោយ​ខ្លួន​ឯង​ឡើង​វិញ៕

 

 

អានអត្ថបទ៖  ឈិន ឡុង៖​ ភាពយន្ត​​​សំខាន់​​ជាង​​គ្រួសារ​ខ្ញុំ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទថ្មី