អ្នកគាំទ្រ​រិះគន់​ខ្លាំងៗ​​ពេល Jessica ​​ប​ង្ហាញ​​​​តម្រុយ​​​​បង្កើត​​​ក្រុមចម្រៀង​ជាមួយ Krystal

  • 2015-02-12 22:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jessica Jung បាន​ដើរចេញ​ពី​ក្រុម Girls’ Generation ជា​ផ្លូវការ ដោយ​បាន​បែរ​មក​ចាប់​អាជីព ជា​អ្នក​រចនា​ម៉ូដ​​សំលៀក​បំពាក់​​វិញ​។ ចំណែក​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា Jessica បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​​មួយ​ ដោយ​សរសេរថា ​​ការ​​បង្កើត​ក្រុម​ចម្រៀង​ជាមួយ Krystal ជា​ប្អូន​ស្រីបង្កើត​របស់​នាង​អាច​នឹង​កើត​មាន​ឡើង។ ​​ដំណឹង​នេះ ធ្វើ​អ្នកគាំទ្រ​​កូរ៉េ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត និង​រិះគន់​ខ្លាំងៗតែម្ដង។

 

 

ពេល​មាន​សំណួរ​ថា ថាតើ​នាង​ចង់​ធ្វើការ​ជាមួយ Krystal ដើម្បី​បង្កើត​ក្រុម​ចម្រៀង​ស្រី​ថ្មី​មែន​ឬ​យ៉ាងណា អតីត​សមាជិក​​​ក្រុម Girls’ Generation រូប​នេះ​ឆ្លើយ​តប​ថា " វា​អាច​កើត​មាន​ក្នុង​ពេល​អនាគត តែ​បច្ចុប្បន្ន​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ខ្ញុំ​គ្រោង​ធ្វើ​រឿង​តាម​ដំណើរ (យឺតៗ) ដូច​ខ្ញុំ​ធ្វើ​ការងារ​រចនាម៉ូដ​អីចឹង​ដែរ។ បើ​មាន​ឱកាស មិន​មាន​ហេតុផល​ណា​ថា ខ្ញុំ​មិន​ធ្វើ​​ទេ"។

 

ក្រោយ​ទទួល​បាន​ព័ត៌មាន​ថ្មី​នេះ អ្នកគាំទ្រ​ជាច្រើន​បាន​អបអរសាទរ តែ​អ្នកលេងអ៊ីនធឺណិត​មួយ​ចំនួន​ទៀត ​​​ហាក់​មិន​ពេញ​ចិត្ត សោះ និង​ចោទ Jessica ថា ធ្វើ​ឱ្យភាព​ជោគជ័យ​របស់ Krystal ធ្លាក់ចុះដោយសារ​ព័ត៌មាន​នេះ។ ​​

 

ខាងក្រោម​នេះ​ជា​មតិរិះគន់​មួយ​ចំនួន​របស់​អ្នកគាំទ្រ ក៏​ដូច​ជា​អ្នក​លេង​អ៊ីនធឺណិត៖

១. ​ប្អូន​​​​ស្រី​របស់​អ្នក ធ្វើ​បាន​ល្អ​ណាស់ ទុក​ឱ្យ​នាង​នៅ​ម្នាក់​ឯង​ទៅ។ ២. នាង ​(Krystal) ត្រូវគេរិះគន់ច្រើន​ហើយ...កុំ​ធ្វើបាប​​ប្អូន​​​ស្រី​អ្នក​អី។ ៣. ហេតុ​អី​អ្នក​ធ្វើ​រឿង​បែប​នេះ ចំពោះ Krystal...អ្នក​ចង់​ឱ្យនាង​ក្លាយ​ជា​ផ្ទាំងស៊ីបរិះគន់​របស់​អ្នកគាំទ្រដូច​អ្នក ​ដោសារ​តែអ្នកឬ?

 

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន Jessica និង​សមាជិក​ក្រុម​ចម្រៀង​ស្រី f(x) Krystal កំពុង​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម SM Entertainment នៅ​ឡើយ​ទេ។​ កុង​ត្រា​របស់​ Krystal​​ ​​​ជាមួយ​ផលិតកម្ម​យក្ស​មួយ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ៕

Ili Cheng ស្រឡាំងកាំងរឿង​វីដេអូសិច

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Koreaboo