Ili Cheng ស្រឡាំងកាំងរឿង​វីដេអូសិច

  • 2015-02-10 16:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​តៃវ៉ាន់ Ili Cheng កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្រឡាំងកាំង​រឿង​វីដេអូ​សិច​មួយ ដែល​ត្រូវ​អ្នកលេង​អ៊ីនធឺណិត​អះអាង​ថា​នាង​​ជា​អ្នក​សម្ដែង​ផ្ទាល់​តែ​ម្ដង។

 

គេហទំព័រ​ចិន Apple Daily បាន​ឱ្យ​ដឹង​ថា មុន​នេះ​ក្រុមអ្នកលេង​អ៊ីនធឺណិត​មួយ​ក្រុម បាន​ទម្លាយ​វីដេអូ​ក្ដៅ​សាច់​មួយ ហើយ​អះអាង​យ៉ាង​​ពិត​ប្រាកដ​​ថា ស្ត្រី​នៅក្នុង​វីដេអូ​គ្មាន​អ្នកណា​ទៀត​ទេ ​ក្រៅ​ពីតារា​សម្ដែង​ស្រី Ili Cheng។

 

​ភ្លាមៗ​នោះ​ដែរ​តារា​សម្ដែង​វ័យ​ក្មេង សាច់​ស​ដូច​បណ្ដូល​ចេក Ili បាន​ចេញ​មុខ​បដិសេធ និង​បាន​បង្ហោះ​សារ​ លើ​ហ្វេសប៊ុក​របស់នាង ដើម្បី​ឆ្លើយ​តប​នឹង​​ចចាមអារ៉ាមទាំង​នេះ។

 

នាង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា " អ្នកទាំងអស់​ជា​ទីគោរព នាង (តួក្នុង​រឿង) គ្រាន់​តែ​មាន​មុខមាត់​ដូច​ខ្ញុំ​ប៉ុណ្ណោះ...ខ្ញុំ​ពិត​ជា​ស្រឡាំងកាំង​មែនទែន ពេល​មនុស្ស​គ្រប់​គ្នា​ជឿជាក់​ថា នារី​ម្នាក់​នេះ​ជា​រូប​ខ្ញុំ"។

 

មិន​តែ​ប៉ុណ្ណោះ នាង​ថែមទាំងបាន​បង្ហោះ ​រូប​ភាពបញ្ជាក់​ពី​ភាព​ខុសគ្នា​ រវាងនាង​និង​នារីរូបនោះ​ផង​ដែរ " ​ទី១. ខ្ញុំ​ទាប ទី២. សក់​ខ្ញុំមាន​ប្រវែង​ដូចគ្នា​នឹង​សក់​នៅ​សេសសល់​ ទី៣. ​ដើមទ្រូង​ខ្ញុំ​មិន​ធំ​ដូច​នាង​ទេ!”៕ ​

 

 

ថា​ម៉េច! តារា​ម៉ូដែល​តៃវ៉ាន់​ថត​រឿង​កូន​ជ្រូក

 

ដល់​វេន​ផលិតកម្ម​ SM ​ចាត់​វិធានការ​ក្ដៅ​​ទៅ​​លើ​ Kris និង​ Luhan​ ម្ដង​ហើយ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទថ្មី