ឃើញ​ទេៗ​.​.​.​Original Song ខ្មែរ​លេច​​មក​បន្ត​បន្ទាប់​ទៀត​ហើយ.​.​.​!

  • 2015-02-13 13:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មិន​គិត​ពី​ផលិតកម្ម​ក្នុង​ស្រុក​ដែល​មាន​ចេញ​ជា​ហូរហែ​នូវ​បទ​ចម្រៀង Original Song របស់​ខ្លួន​នា​មួយ​រយៈ​ចុង​ក្រោយ ពិសេស​ដើម​ឆ្នាំ ២០១៥​នេះ​តែ​ម្ដង អ្នក​និពន្ធខ្មែរ​យើង(ភាគ​ច្រើន​មិន​អាជីព) មាន​ដូច​ជា​យុវវ័យ​ខ្មែរ​យើង​ជា​ដើម បាន​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​មាន​បទ​ភ្លេង​ថ្មី​បន្ត​គួរ​ឲ្យ​កត់​សម្គាល់។ ផ្ដើម​ដំបូង​ពី​និស្សិត​កសិកម្ម Nam Bank បាន​បញ្ចេញ Original Song "បំភ្លេច​បង​ចុះ" តារា​ចម្រៀង កាន់ ពេជ្រ និង លីវ ដាវីដ អតីត​បេក្ខភាព​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ដែល​មាន​និន្នាការ​លើក​កម្ពស់​ការ​ផលិត​បទ​ចម្រៀង​មាន​បទ​ភ្លេង​ថ្មី ក៏​បាន​បញ្ចេញ​សមិទ្ធផល​ថ្មី​ៗ​រៀង​ខ្លួន។

 

 

ថ្មី​ៗ​នេះ បទ​ចម្រៀង​បទ​ភ្លេង​ថ្មី​មួយ​បទ​ទៀត គឺ​បទ "ខ្លាច" និពន្ធ​ទំនុក​ច្រៀង បទ​ភ្លេង និង​ច្រៀង​ដោយ​លោក Somchandara ក៏​បាន​លេច​ចេញ​មក​ទៀត។ មិន​ថា មុន​ក្រោយ​គ្នា​យ៉ាង​ណា ប៉ុន្តែ​សុទ្ធ​ជា​បទ Original Song ដូច​គ្នា គ្រាន់​តែ​ពីរោះ​ទាក់​ទាញ​ម្យ៉ាង​ម្នាក់។

 

ឥឡូវ​តោះ...ស្ដាប់​បទ Original Song របស់​ពួក​គេ​ទាំង​អស់​គ្នា...!

 

១.បទ "ខ្លាច" របស់​លោក  Somchandara

 

http://youtu.be/5sqrSXfCA-0

 

២."កាដូ​ទឹក​ភ្នែក" របស់​លោក លីវ ដាវីដ អតីត​បេក្ខភាព​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" កាដូ​ពិសេស​សម្រាប់ "ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់"។

 

http://youtu.be/HhCLj-uv0rE

 

៣. “More Than Hurt” របស់​លោក កាន់ ពេជ្រ

 

http://youtu.be/NeuA9QLGRI0

 

៤.”បំភ្លេច​បង​ចុះ" របស់​និស្សិត​កសិកម្ម​លោក Nam Bank

 

http://youtu.be/9WcAuR0Ww-U

 

ឥឡូវ​ប្រាប់​បាន​នៅ ថា​ពេញ​ចិត្ត​បទ​មួយ​ណា​ជាង​គេ? ហើយ​តើ​សិល្បៈ​តន្ត្រី​យើង​មាន​ផ្លូវ​ទេ​ប៉ុណ្ណឹង?

 

អត្ថបទ៖ ទារិកា