គ្រាន់​តែ ShowRoom ឡាន​ប្រណិត​ Porsche ចំណាយ​ ២ លាន​ដុល្លារ

  • 2015-02-13 12:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ​ក្រុម​ហ៊ុន​ Precision Cars  (Cambodia) Limited បើក​សម្ពោធ​មជ្ឈមណ្ឌល Porsche ភ្នំពេញ​ជា​ផ្លូវការ។

 

លោក​ តាន់ ថាចាន់ណា អ្នក​គ្រប់​គ្រង​ផ្នែក​លក់​ នៃ​ក្រុម​ហ៊ុន Precision Car (Cambodia) Limited ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​ និង​ ចែកចាយ​រថយន្ត Porsche ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះ​បាន​រៀប​ចំ​ឡើង​ ដោយ​​បាន​ចំណាយ​ប្រាក់​ជាង​ ២ លាន​ដុល្លារ។

 

http://youtu.be/w6NEzaH0fnI

 

លោក​បន្ត​ថា​ មាន​បន្ទប់​តាំង​បង្ហាញ​រថយន្ត​ថ្មី​ទំហំ​ ៥០០ ម៉ែត្រ​ការ៉េ និង ការិយាល័យ​សេវា​ក្រោយ​ពេល​លក់​បំពាក់​ម៉ាស៊ីន​ត្រជាក់​ទាំង​ស្រុង​ទំហំ​ ៧០០ ម៉ែត្រការ៉េ។

 

ជាង​នេះ​ទៅ​ទៀត​ មជ្ឈមណ្ឌល​នេះ មាន​សេវា​គ្រប់​ប្រភេទ​ និង​ មាន​លក់​គ្រឿង​បន្លាស់​ ហើយ​មាន​ការ​ណែនាំ​នៃ​ការ​ជ្រើស​រើស​របស់​ប្រិយមិត្ត​អ្នក​បើក​បរ Porsche ផ្ទាល់។

 

ទីតាំង​ នៃ​មជ្ឈមណ្ឌល​ Porsche ស្ថិត​នៅ​ចន្លោះ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិនតុង និង ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី។​​

 

 

 

 

 

ចុច​អាន៖ Tablet ស៊េរី​ថ្មី​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​សមត្ថភាព​មិន​ចាញ់​កុំព្យូទ័រ

ចុច​អាន៖ ទូរសព្ទ​ប្រណិត​តម្លៃ​ជិត ២ ម៉ឺន​ដុល្លារ​លេច​វត្តមាន​ផ្អើល​កម្ពុជា

ចុច​អាន៖ ទស្សនា​វីដេអូ​ពី​គុណ​សម្បត្តិ​និង​វត្តមាន Galaxy A7 ទាំង​អស់​គ្នា

ចុច​អាន៖ Honda Click ស៊េរី ២០១៦ មាន​ឈុត​វីដេអូ​

 

អត្ថបទ៖ ដារ៉ាឆានី​​