វ៉ាង ស្រីណូ ត្អូញ​ថា​ ហត់ ក្រោយ​វិល​វិញ!

  • 2015-02-13 19:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាង ស្រីណូ ចាប់​ផ្ដើម​មាន​ទីផ្សារ​សិល្បៈ​ឡើង​វិញ ធ្វើ​ឲ្យ​មាន​ការ​ហត់​នឿយ​ជា​ខ្លាំង បន្ទាប់​ពី​បាន​វិល​រក​វិស័យ​នេះ​ ជា​ផ្លូវ​ការ​ម្ដង​ទៀត នៅ​ដើម​ឆ្នាំ​ ២០១៥ ដោយ​មាន​ទាំង​ការ​ដើរ​​ម៉ូដ ឬ ​ចម្រៀង​ខារ៉ាអូខេ ឲ្យ​ផលិតកម្ម​នានា​ ជា​ដើម។

 

 

 

តារា​សិច​ស៊ី​រូប​នេះ ​និយាយ​ថា៖ " ធម្មតា​ឲ្យ​តែ​ការងារ​ច្រើន ប្រាកដ​ជា​ហត់​នឿយ​អញ្ចឹង​ហើយ ព្រោះ​ទើប​នឹង​ចូល​មក​វិញ​"។ វ៉ាង ស្រីណូ និយាយ​ថា ​កញ្ញា​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​វិស័យ​សិល្បៈ​ ៣ ​ឆ្នាំ​ កន្លង​មក​ហើយ ដោយ​គ្រាន់​តែ​លេច​មុខ​ម្ដងម្កាល​នៅ​ក្នុង​កម្មវិធី​របស់​អ្នក​រួម​អាជីព​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ នាង​ មាន​ការ​មមាញឹក​ក្នុង​ការ​ងារ​រក​ស៊ី ទើប​សម្រេច​ចិត្ត​ចាក​ចេញ​ ពី​សិល្បៈ​បណ្ដោះ​អាសន្ន​។

 

ទោះ​បី​ជា​យ៉ាង​ណា ការ​វិល​រក​សិល្បៈ​ម្ដង​ទៀត ដោយ​សារ​​នាង​មិន​សូវ​មមាញឹក​ដូច​ពី​មុន​នោះ​ទេ ព្រោះ​បាន​រៀប​ចំ​ស្រេចបាច់​អស់​ហើយ និង​ កំពុង​តែ​កាក់កប​ទៀត​ផង។ ដោយ​សារ​តែ​ដុះដាល​ពី​សិល្បៈ ​ដូច្នេះ​ មិន​អាច​បោះបង់​ពី​សិល្បៈ​នោះ​ទេ។ នាង​បញ្ជាក់។

 

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ ក៏​បាន​ប្រាប់​អំពី​ការ​រក​ស៊ី​តាម​អនឡាញ​ផង​ដែរ។ ស្រីណូ បន្ត​ថា ជំនួញ​បែប​នេះ ​ក៏​នឹង​ធ្វើ​ឲ្យ​នាង​មាន​ការ​មមាញឹក​បន្ថែម​ទៀត​ដែរ ព្រោះ​ត្រូវ​ឡើង​ចុះ​​យក​ទំនិញ​ពី​ក្រៅ​ប្រទេស​មក​លក់​ក្នុង​ស្រុក​ខ្មែរ​ជា​ដើម។ ដោយ​ឡែក​ពាក់ព័ន្ធ​ទៅ​នឹង​សិល្បៈ តារា​រូប​នេះ​និយាយ​ថា នាង​កំពុង​ដើរ​មួយ​ជំហាន គិត​មួយ​ជំហាន​សិន និង​ បត់បែន​តាម​សភាព​ជាក់​ស្ដែង ព្រោះ​ទើប​ចាប់​ផ្ដើម​ជា​ថ្មី​។

 

“យ៉ាង​ណា ខ្ញុំ​នៅ​តែ​ត្រូវ​ការ​គាំទ្រ​ពី​ទស្សនិកជន​បន្ត​ទៀត សូម​តែ​ដូច​ពី​មុន​ក៏​បាន​ដែរ ព្រោះ​ខាន​យូរ​ឆ្នាំ​ហើយ​ដែរ"។ វ៉ាង ស្រីណូ បញ្ជាក់​យ៉ាង​ដូច្នេះ៕

 

អាន​អត្ថបទ៖ ដល់​ពេល​តារា​ប្រុស​ពីរ​ដួង ធារ៉ាត់ និង ចេក ចាប់​ដៃ​គ្នា អាន​អត្ថបទ៖ មើល​តារា​ល្បីៗ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ Domino’s Pizza យប់​មិញ អាន​អត្ថបទ៖ តារា​សម្ដែង​ នៅ ណាវីន ក្រឡាប់​​ឡាន​ ម្សិល​មិញ

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី