កា​ដូ៤​ប្រភេទ​ ​គួរ​ជូន​អ្នក​មាន​គុណ​នៅ​ទិវា​នៃ​ក្ដី​ស្រលាញ់

  • 2015-02-13 18:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​នៃ​ក្ដី​ស្រលាញ់​មិនមែន​ត្រឹម​តែ​​ជា​ថ្ងៃ​បញ្ចេញ​ក្ដី​ស្រលាញ់​ចំពោះ​គូស្នេហ៍​ ឬ​មិត្តភក្ដិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​​ជា​ថ្ងៃ​បង្ហាញ​ក្ដី​ស្រលាញ់​​ចំពោះ​ឪពុក​ម្ដាយ​​នោះ​ដែរ។ ដូចនេះ​សម្រាប់​ជា​ការ​ដឹងគុណ ​កូន​ៗ​គួរតែ​ទិញ​របស់​មួយ​ចំនួន​ដើម្បី​បញ្ជាក់​​ក្ដី​ស្រលាញ់​ចំពោះ​ពួកគាត់។ ខាងក្រោម​នេះ​ជា​កា​ដូ​៤​ប្រភេទ​ដែល​គួរតែ​ជូន​អ្នក​មាន​គុណ​នៅ​ទិវា​នៃ​ក្ដី​ស្រលាញ់៖

 

១. ឈុតគេង​​គូស្នេហ៍

 

 

នៅ​ថ្ងៃ​នោះ​បើ​បុត្រ​ធីតា​បាន​ទិញ​សម្លៀកបំពាក់​គេង​យប់​ជា​ឈុត​សម្រាប់​អ្នក​មាន​គុណ ច្បាស់​ណាស់​អ្នក​ទាំងពីរ​ពិតជា​មាន​សេចក្ដី​រំភើប​ចំពោះ​អ្នក​សម្រាប់​ក្ដី​ស្រលាញ់​បែបនេះ។ មួយ​វិញ​ទៀត​នេះ​ជា​ការ​ដឹងគុណ​ដែល​កន្លង​មក​លោក​ទាំងពីរ​លោក​ទាំង​ទ្វេ​បាន​ខិតខំ​បីបាច់​ថែរក្សា​អ្នក។

 

២. ឱសថ​បំប៉ន​សុខភាព

 

 

កូន​ៗ​ត្រូវ​ចាំ​ថា​មកដល់​ពេល​នេះ​អ្នក​មាន​គុណ​ទាំងពីរ​មាន​វ័យ​ច្រើន​ណាស់​ហើយ​ដែរ សុខភាព​ក៏​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ ដូចនេះ​គួរ​ទិញ​ឱសថ​បំប៉ន​សុខភាព​ជូន​ពួកគាត់ ដើម្បី​បង្ហាញ​ពី​ចិត្ត​ស្រលាញ់ និង​ព្រួយបារម្ភ​ចំពោះ​រូប​លោក។

 

៣. ជូន​គាត់​ទៅ​ដើរលេង

 

 

ត្រូវ​ចាំ​ថា​ពេល​អ្នក​នៅ​តូច​លោក​ទាំងពីរ​គិតតែ​ពី​ខិតខំ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដូចនេះ​គ្មាន​ពេល​បាន​ទៅ​ដើរលេង​នៅ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​ឡើយ។ អីចឹង​ឆ្លៀត​ក្នុង​ឱកាស​នេះ​កូន​ៗ​ត្រូវ​ជូន​ពួកគាត់​ទៅ​កម្សាន្ត​ដើម្បី​ឲ្យ​គាត់​បាន​ស្គាល់​ពិភព​ខាងក្រៅ​ខ្លះ។

 

៤. ម៉ាស៊ីន​បោក​​ខោ​អាវ

 

 

វា​ជា​ប្រភេទ​កាដូ​ដែល​មាន​ន័យ​បំផុត ព្រោះ​មិន​ត្រឹមតែ​ជា​របស់​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជា​ឧបករណ៍​សម្រាល​ការ​លំបាក​របស់​ប៉ា​ម៉ាក់​នៅ​វ័យ​ចំណាស់​នេះ​ដែរ៕

 

ចុចអាន៖ កា​ដូ​១០​ប្រភេទ​​ដែល​​ស្រី​ៗ​​ចង់​​បាន​​បំផុត​​ក្នុង​​ថ្ងៃ​​បុណ្យ​​នៃ​​ក្ដី​​ស្រលាញ់

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖wikihow

អត្ថបទថ្មី