បុរស​ម្នាក់​នេះ​មុខ​ដូច​អូប៉ាម៉ា រក​ប្រាក់​ចំណូល​បាន​ស្រួល​ៗ

  • 2015-02-14 13:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យ ៤០​ឆ្នាំ​ម្នាក់​ឈ្មោះ Ilham Anas មក​ពី​រដ្ឋធានី​ហ្សាកាតា អាច​រក​ប្រាក់​ចំណូល​បាន​ស្រួល​ៗ ដោយ​គ្រាន់​តែ​ធ្វើការ​ជា​អ្នក​ដើរ​តួ​ធ្វើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុណ្ណោះ ព្រោះ​រូប​គេ​មាន​មុខ​ស្រដៀង​ពេក។

 

ដោយសារ​មុខ​​ដូច​គ្នា​ទៅ​នឹង​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​លោក Anas អាច​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក និង​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ទៀត​ផង។ លោកAnas បាន​និយាយ​ថា "ខ្ញុំ​ប្រយ័ត្ន​ប្រយែង​ណាស់ ចំពោះ​ការងារ​​កំពុង​ធ្វើ... ខ្ញុំ​បាន​បដិសេធ​ធ្វើ​អ្វី ដែល​គិត​ថា​ផ្ទុយ​គ្នា ឬ​ប៉ះពាល់​ដល់​អូបាម៉ា​ពិត" ។ បុរស​សំណាង​ម្នាក់​នេះ បាន​និយាយ​ថា លោក​មិន​ធ្លាប់​បាន​ជួប​អូប៉ាម៉ា​ពិត​ទេ ប៉ុន្តែ​លោក​នឹង​ព្យាយាម​រក​ឱកាស​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ខ្លួន៕

http://youtu.be/Jody0y25khA

ចុចអាន៖ ប្រាក់​ខែ​អូបាម៉ា លើស​ប្រធានាធិបតី​ចិន​ជិត ២០​ដង

​ 

ដោយ៖ គង់ វិសាល ប្រភព៖ businessinsider