Van Persie​ ត្រូវ​ប៉ូលិស​ស្រី​តាម​ស្ទាក់​ផ្លូវ​ ពេល​​បើកបរ​​ទៅ​​ហ្វឹក​​ហាត់

  • 2015-02-14 16:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Robin van Persie ​ត្រូវ​បាន​ប៉ូលិស​ស្រី​ម្នាក់​តាម​ស្ទាក់​ផ្លូវ​សួរនាំ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​រូប​គេ​បើក​បរ​នៅ​លើ​វិថី M60 ជិត Greater Manchester ដើម្បី​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ហ្វឹក​ហាត់ Aon Training Complex របស់​ក្រុម​ Manchester United។

 

 

 

កីឡាករ​ជម្រើស​ជាតិ​ហុល្លង់ ដែល​ស៊ុត​ឲ្យ​ក្រុម​ Man Utd ឈ្នះ ៣-១ ទៅ​លើ​ក្រុម Burnley ​ក្នុង​ការ​ប្រកួត Barclays Premier League ​កាល​ពី​ថ្ងៃ​ពុធ​នោះ បាន​​ចត​ឡាន Range Rover ​របស់​គេ​ភ្លាមៗ ហើយ​ប៉ូលិស​ស្រី​ម្នាក់​នោះ ក៏​សួរនាំ​ប្រហែល​ជា​២​ទៅ​៣​នាទី ហើយ​ក៏​ឲ្យ​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ពុំ​មាន​ការ​ផាក​ពិន័យ​អ្វី​នោះ​ទេ។

 

 

 

Van Persie មិន​ប្រាកដ​ថា​អាច​ចូល​លេង​ឲ្យ​ក្រុម​ Man Utd ​បាន​នោះ​ទេ ក្នុង​ការ​ប្រកួត FA Cup ជុំ​ទី​៥ ប៉ះ​ក្រុម Preston North End នៅ​យប់​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ​ព្រោះ​កីឡាករ​​វ័យ​៣១​ឆ្នាំ​រូប​នេះ ​លេង​ពេញ​៩០​នាទី​​កាល​ពី​ប្រកួត​មុន និង​​មាន​របួស​បន្តិច​បន្តួច៕

 

ចុច​អាន៖  Van Persie ​មិន​ច្បាស់​អនាគត​នៅ Man Utd ​ព្រោះ​ធ្លាក់​ទម្រង់​លេង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail

អត្ថបទថ្មី