កាតុ ត្រៀម​ធ្វើ​ខួប​កំណើត​កូន​ស្រី​នាំ​សំណាង

  • 2015-02-15 19:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ស្រីតុ ត្រៀម​រៀប​ចំ​ធ្វើ​ខួប​កំណើត​ឱ្យ​កូន​ស្រី​របស់​នាង​គម្រប់​១​ឆ្នាំ នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ខាង​មុខ​នេះ នៅ​មជ្ឈមណ្ឌល​ទូល​គោក។

 

 

តារា​កំប្លែង​រូប​ខាង​លើ​បាន​ប្រាប់​Sabayនៅ​មុន​នេះ​ថា អ្នក​នាង និង​ស្វាមី​ត្រៀម​ធ្វើ​កម្មវិធី​ខួប​របស់​កូន​ស្រី​ជា​លក្ខណៈ​ធំដុំ ដោយ​អញ្ជើញ​អ្នក​សិល្បៈ​ភាគ​ច្រើន​ចូលរួម​នៅ​ក្នុង​ឱកាស​នោះ ព្រោះ​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​គ្រួសារ​អ្នក​ទាំង​ពីរ​ផង​ដែរ។

 

ស្រីតុ និយាយ​ថា៖"ម្យ៉ាង​ទៀត! កូន​ហ្នឹង​នាំ​សំណាង​ដល់​ពូក​យើង​ណាស់ តាំង​ពី​មាន​គេ​មក ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​អាច​រក​លុយ​កាក់​បាន​រហូត​មិន​ដែល​ដាច់​ទេ"។ អ្នក​នាង​ចាត់​ទុក​ថា នេះ​ជា​ការ​តប​ស្នង​សម្រាប់​កូន​ស្រី​ឈ្មោះ គង់ សុណានជីញ នេះ​ផង​ដែរ ដែល​នាំ​លាភ​មក​ឪពុក​ម្ដាយ។

 

ក្រៅ​ពី​នេះ អ្នក​នាង សុខ ច័ន្ទធីតា ហៅ​ស្រីតុ បាន​បន្ថែម​ថា កម្មវិធី​កូន​ស្រី​របស់​ដំបូង​នេះ ក៏​នឹង​អញ្ជើញ​មន្ត្រី​អ្នកមុខអ្នកការ​​មួយ​ចំនួន​ចូលរួម​ផង​ដែរ។ នាង​បន្ថែម​ថា៖" ជា​អ្នក​សិល្បៈ​ធម្មតា​អញ្ចឹង ប្រសិន​បើ​អញ្ជើញ​ពួក​គាត់​ចូល​រួម​កម្មវិធី​បាន​ទៀត​នោះ គឺ​កាន់​តែ​ប្រសើរ និង​ជា​កិត្តិយស​ណាស់​សម្រាប់​គ្រួសារ​នាង​ខ្ញុំ"៕

អាន​អត្ថបទ៖ រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ យុគ ចិន្តា-គង់ សុជាតិ លឿង​ប៉ះ​​លឿង អ្នក​ណា​ឡូយ?

អាន​អត្ថបទ៖ ទឹក​មុខ​ តារាល្បីៗ ​ភ្លក់រសជាតិ​ Domino’s Pizza ​

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ដោយ​អ្នក​នាង ស្រីតុ