នំ​អន្សម​យក្ស​​ធំ​ជាង​មុន​តម្លៃ​​ ២ ម៉ឺន​ដុល្លារ​ នឹង​ដាក់​តំាង​ក្នុង​កម្ម​វិធី ​អង្គរ​សង្ក្រាន្តឆ្នំា ២០១៥

  • 2015-02-16 19:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ចុងភៅ​កម្ពុជា​​​គ្រោង​នឹង​ធ្វើ​នំ​អន្សម​យក្ស​ ​ជា​លើក​ទី ​២ ​ដែល​មាន​ទំហំ​ធំ​ជាង​នំ​អន្សម​យក្ស​ កាល​ពី​ឆ្នំា​ ២០១៤​ សម្រាប់​ដាក់ ​តំាង​បង្ហាញ​នៅ​ក្នុង​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​ ​ដែល​នឹង​ព្រឹត្តទៅ​នៅថ្ងៃ​ទី ​១៤ ​ដល់​ ១៦ ​ខែ ​មេសា ​ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ​។​ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយ​របស់​​​ភ្នាក់ងារ​​ AKP ​

បើ​តាម​ AKP​ គោល​បំណង​​ផលិត​នំអន្សម​យក្ស​នេះ​ឡើង​ គឺ​ដើម្បី​មាន​ឱកាស​ចូល​ក្នុង​សៀវភៅ​កំណត់​ហេតុ​ ពិភព​លោក​ប្រចំា​​ឆ្នំា ​២០១៥​ ​នេះ​ផង​ដែរ​។​

 

 

 

លោក ​ចាន់​ ​សុភា ​អ្នក​ចាត់​ការ​ទូទៅ​ នៃ​សមាគមចុង​ភៅ​កម្ពុជា​ បាន​ឱ្យអ្នកសារព័ត៌មាន​ដឹងថា ​ការបង្កើត​ឱ្យ​មាន​ នំ​អន្សម​យក្ស​នេះ ​ក៏​​ដើម្បី​បង្ហាញ​នូវ​អ្វី ​ដែល​ប្លែក​ៗ​ ​ជា​ផលិត​ផល​ប្រពៃណី​របស់​ខ្មែរ​ ​ដើម្បី​ឱ្យភ្ញៀវទេសចរ​ដែល ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា ​កាន់​តែ​បាន​យល់​ច្បាស់ ​អំពី​ប្រពៃណី​ខ្មែរ​ ​ជា​ពិសេស​ គឺ​ចង់​បង្ហាញ​ថា​ ​កូន​ខ្មែរ​ ​ក៏​មាន​សមត្ថភាព ធ្វើ​អ្វី​ក៏​បាន​ដូច​ប្រទេស​ដទៃ​ដែរ​​។ ​

 

លោក ​ចាន់​ ​សុភា ​បាន​ឱ្យ​ដឹង​ទៀត​ថា ​សម្រាប់​ការ​​ធ្វើ​នំ​ ​អន្សម​យក្ស ​លើក​នេះ ​គ្រោង​នឹង​ចំណាយ​ ថវិកា​ចំនួន​ជាង ​២០.០០០​ ដុល្លារ​អាមេរិក​ ​ហើយ​រហូត​មក​ដល់​ ​ពេល​នេះ ​សមាគម​មិន​ទាន់​មាន​ថវិកា​គ្រប់​គ្រាន់​នៅ​ឡើយ​។​ ដូច្នេះ​លោក​អំពាវ​ នាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ទំាង​អស់​ជួយ​ជ្រោម​ជ្រែង​គ្នា​ដើម្បី​ឱ្យ​នំ​អន្សម​យក្ស​របស់​យើង​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ពិភពលោក ​ប្រចំា​ឆ្នំា ​២០១៥​ នេះ​ឱ្យ​បាន​។

 

កាល​​ពី​ឆ្នាំ​មុន​ សមាគម​ចុង​ភៅ ​(Cambodia Chefs’ Association)​​និង​បុគ្គលិក​ជាង​ ​៥០​នាក់  បាន​ផលិត​នំ​អន្សម​ជ្រូក​យក្ស​ធ្វើ​ពី ​អង្ករ​ដំណើប​ទម្ងន់​ជាង​ ៣០០ ​គីឡូ​ក្រាម​ ដោយ​បាន​ចំណាយ​ថវិកា​ ​៧៥០០ ដុ​ល្លារ​អាមេរិក ​ដាក់​ដង្ហែ​ និង ​តាំង​បង្ហាញ​នៅ​ខាង​មុខ​​រមណីយដ្ឋាន​អង្គរវត្ត​៕

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី