ហេតុផល​៤​យ៉ាង​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​រៀបការ

  • 2015-02-16 21:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​មួយ​ចំនួន​មិន​ចង់​រៀបការ​ឡើយ ​បើ​ទោះ​ជា​ពួកគេ​មាន​អាយុ​ច្រើន​ហើយ​ក៏​ដោយ។ តើ​បញ្ហា​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ប្រុស​ៗ​មិន​ចង់​រៀបការ​អីចឹង? ហេតុផល​៤​យ៉ាង​ខាងក្រោម​នេះ​ហើយ​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​រៀបការ៖

 

 

១. រៀបការ​ហើយ​ដូច​នៅ​ក្នុង​គុក

 

ពួកគេ​មាន​ការ​ភ័យខ្លាច​ពេល​រៀបការ​រួច​ជីវិត​ត្រូវ​ចងភ្ជាប់​នៅ​មួយ​កន្លែង ដោយសារ​បុរស​ៗ​ស្រឡាញ់​សេរីភាព​ដែល​ពោរពេញ​ដោយ​ក្ដី​រីករាយ។ ពេល​មនុស្ស​ស្រី​ម្នាក់​ទៀត​បាន​ចូល​ទៅ​ក្នុង​ជីវិត​ពួកគេ នាង​នឹង​បង្កើត​ព្រំដែន​ចាប់ពី​ពេល​នេះ​តទៅ​ នេះ​ជា​គំនិត​បុរស​ៗមួយ​ចំនួន។

 

២. មិន​ហ៊ាន​ទទួល​ខុស​ត្រូវ

 

មូលហេតុ​ទីពីរ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​មិន​ចង់​រៀបការ​គឺ​ដោយសារ​តែ​ពួកគេ​ភ័យខ្លាច​នឹង​ការ​ទទួលខុសត្រូវ។ អាពាហ៍ពិពាហ៍​នៅ​ក្នុង​សង្គម​ណា​ដូច​សង្គម​ណា​ដែរ គឺ​ត្រូវ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ដៃគូ។ បើ​ទោះបីជា​ប្រពន្ធ​របស់​គេ​មាន​ការងារ​ធ្វើ​មែន តែ​គាត់​នៅ​តែ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​នៅ​ក្នុង​គ្រួសារ​ដដែល ផ្ទុយ​ពី​នេះ​បើ​បុរស​មិន​ចេះ​គិត​វែងឆ្ងាយ​នោះ​ទេ គឺ​មានន័យ​ថា​អាពាហ៍ពិពាហ៍​នោះ​កំពុង​ជួប​ភាព​បរាជ័យ។

 

៣. មិន​ចុះ​សម្រុង

 

 

ស្ត្រី​គឺ​ងាយ​នឹង​សម្រុះសម្រួល​ខ្លួន​ជាមួយ​បញ្ហា​គ្រួសារ​ខាង​សាច់ថ្លៃ​បាន​យ៉ាង​ស្រួល តែ​បុរស​គឺ​មិន​អាច​បែប​នឹង​ទេ ព្រោះ​ពួកគេ​​មួយ​ចំនួន​មិន​ចូលចិត្ត​អោនលំទោន ឬ​ចុះញ៉ម​ជាមួយ​អ្នកណា​ម្នាក់​បាន​​ងាយ​ឡើយ។

 

៤. រវល់​នឹង​ការងារ

 

បុរស​តែងតែ​មាន​ការ​យល់​ច្រឡំ​រវាង​ការងារ និង​ក្រុម​គ្រួសារ។ ពួកគេ​យល់​ថា​អាពាហ៍ពិពាហ៍​បាន​ធ្វើឲ្យ​មាន​ការ​លំបាក​បន្ថែម​ទៀត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន។ ជាពិសេស​នៅ​ពេល​ដែល​បុរស​ដែល​បាន​ជោគជ័យ​ រឹតតែ​ធ្វើឲ្យ​ពួក​មនុស្ស​ប្រុស​មិន​ចង់​បង្វែរ​ការ​យកចិត្តទុកដាក់​របស់​ពួកគេ​​មក​ប្ដេជ្ញា​ចិត្ត​ដើម្បី​រៀបការ។

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ចំណុច​ទាំង​៤​ខាង​លើ​នេះ?

 

ចុចអាន៖ប្រើ​ហេតុផល ៧​យ៉ាង​នេះ​ដើម្បី​រៀប​ការ អាច​មាន​វិប្បដិសារី​ទៅ​អនាគត

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖boldsky

អត្ថបទថ្មី