Huang Xiaoming ប្ដឹង​មន្ទីរពេទ្យ​ដែល​យក​រូបថត​ស្រាត​​ខ្លួន​ប្រើ​ខុស​ច្បាប់

  • 2015-02-16 22:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​សម្ដែង​ចិន Huang Xiaoming បាន​ដាក់​ពាក្យ​ប្ដឹង​មន្ទីរ​ពេទ្យ​មួយ​នៅ​ទីក្រុង​ប៉េកាំង ដែល​បាន​យក​រូបថត​របស់​គេ​ទៅ​កាត់​ត​ជា​រូប​ស្រាត និង​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​សេវាកម្ម​របស់​ខ្លួន។

 

 

សារព័ត៌មាន Oriental Daily News បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​រឿង "បិសាច​ក្រមុំ​សក់ស" រូប​នេះ​បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ចោទ​ប្រកាន់​មន្ទីរ​ពេទ្យ​មួយ​នោះ​ចំពោះ​ការ​ធ្វើ​រឿង​អសីលធម៌ ដោយ​សង្កត់​ថា​ ទង្វើ​នេះ​បាន​បំពាន​​សិទ្ធិ​របស់​គេ ក៏​ដូច​ជា​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​គេ ដែល​មិន​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​ពេទ្យ​នោះ​ទាល់តែ​សោះ។

 

តារា​សម្ដែង​រូប​នេះ បាន​ទាមទារ​ឲ្យ​មន្ទីរពេទ្យ​ ដក​រូប​​គេ​ទាំង​អស់​ដែល​​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ផ្សេង​ៗ ធ្វើ​ការ​សូមទោស​រូប​គេ​ជា​សាធារណ និង​សង​ជំងឺ​ចិត្ត​​ចំនួន ៤៨ ១៥៩ដុល្លារ។

 

ជាមួយ​គ្នា​នោះ​ដែរ លោក Huang Bin ជា​អ្នក​គ្រប់គ្រង​របស់​តារា​សម្ដែង​រូប​នេះ​បាន​បញ្ជាក់​ថា Huang បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​មិន​មែន​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​គឺ​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់ដឹង​ពី​ការ​ប្រើប្រាស់​ច្បាប់​ដើម្បី​ការពារ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

 

Huang Xiaoming វ័យ ៣៧ឆ្នាំ គឺ​ជា​តារា​សម្ដែង​ និង​ម៉ូដែល​លេចធ្លោ​ម្នាក់​នៅ​ប្រទេស​ចិន ដែល​បាន​ចាប់​ផ្ដើម​អាជីព​សិល្បៈ​កាល​ពី​ឆ្នាំ​១៩៩៨។ Huang ចាប់​ផ្ដើម​ល្បី​ខ្លាំង​បន្ទាប់​ពី​សម្ដែង​ជា​តួ "យ៉ាងគួ" ក្នុង​រឿង "រន្ទះ​ដាវ​ឥន្ទ្រី​ទេព" កាល​ពី​ឆ្នាំ​២០០៦ និង​ក្រោយ​មក​បាន​សម្ដែង​រឿង​ជា​ច្រើន​ទៀត​ដូច​ជា "The Crossing”, “American Dream in China”, និង "White Haired Witch” ជា​ដើម៕

 

 ចុច​អាន៖ឪពុក​សម្លាប់​ខ្លួន ​ពេល​ឃើញ​រូប​កូន​ថត​ស្រាត​ដាក់​ទស្សនាវដ្ដី Playboy

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo
អត្ថបទថ្មី