ឪពុកសម្លាប់ខ្លួន ពេលឃើញរូបកូនថតស្រាតដាក់ទស្សនាវដ្ដី Playboy
- 2015-01-29 22:35:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកសម្លាប់ខ្លួន ពេលឃើញរូបកូនថតស្រាតដាក់ទស្សនាវដ្ដី Playboy
ចន្លោះមិនឃើញ
ថ្មីៗនេះ តារាម៉ូដែលប្រចាំទស្សនាវដ្ដី Playboy បានលាតត្រដាងអាថ៌កំបាំងមួយដែលធ្វើនាងឈឺចាប់ និងមានវិប្បដិសារីរហូតដល់សព្វថ្ងៃ គឺរឿងឪពុកនាងសម្លាប់ខ្លួន ក្រោយពីឃើញរូបថតនាងថតស្រាតដាក់ទស្សនាវដ្ដី Playboy។
តារាម៉ូដែល Loredana Chivu បាននិយាយថា ដើមឡើយ នាងតែងតែមានទំនាក់ទំនងយ៉ាងល្អជាមួយឪពុករបស់ខ្លួនជានិច្ច ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួល នៅពេលដែលគាត់ឃើញរូបថតនាងថតស្រាតក្នុងទស្សនាវដ្ដី Playboy ជាភាសារ៉ូម៉ានី ដោយកាលនោះនាងមានអាយុ ១៨ឆ្នាំ។
តារាម៉ូដែលសិចស៊ីសក់ទង់ដែងរូបនេះ បានរៀបរាប់ថា "ពេលគាត់ដឹងថាខ្ញុំថតបែបនោះ គាត់ហាក់ដូចជាអស់សង្ឃឹម និងបានផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំ រួមទាំងសមាជិកគ្រួសារដទៃ។ ខ្ញុំគិតថាថ្ងៃណាមួយគាត់នឹងភ្លេចរឿងនេះ ហើយខ្ញុំមិនធ្លាប់គិតថាគាត់នឹងសម្លាប់ខ្លួននោះទេ"។
ពីរបីខែក្រោយមក ដោយគិតថារឿងនេះបានកន្លងទៅយូរល្មមហើយដែរ Loredana បានទៅរកឪពុកនាងក្នុងបំណងផ្សះផ្សាគ្នាវិញ ប៉ុន្តែនាងរន្ធត់ចិត្តយ៉ាងខ្លាំង ដោយពេលទៅដល់ផ្ទះ ឃើញគាត់ចងកសម្លាប់ខ្លួនបាត់ទៅហើយ។ Loredana និយាយថា "ខ្ញុំឃើញគាត់ចងកនៅក្នុងបន្ទប់តូចមួយក្នុងដំបូលផ្ទះ។ ខ្ញុំមិនទាន់បាត់ភ័យខ្លាចដោយសាររឿងនេះនៅឡើយទេ"។
បច្ចុប្បន្ន Loredana មានអាយុ ២៥ឆ្នាំ និងរស់នៅរដ្ឋធានី ប៊ុយការ៉េស ប្រទេសរ៉ូម៉ានី ហើយហេតុការណ៍ដែលកើតឡើងកាលពី ៦ឆ្នាំមុននោះ នៅតែលងបន្លាចនាងរាល់ថ្ងៃ។ នាងស្ដាយក្រោយដោយសារតែមិនដែលមានឱកាសពិភាក្សាគ្នា ពីរឿងដែលធ្វើឲ្យពួកគេឈ្លោះគ្នាម្ដងឡើយ ៕
ចុចអាន៖Clara Lee ប្តឹងម្ចាស់ផលិតកម្មបញ្ចប់កុងត្រាព្រោះបញ្ហាបំពានផ្លូវភេទ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mirror