Clara Lee ​ប្តឹង​​ម្ចាស់​ផលិតកម្ម​បញ្ចប់​កុងត្រា​ព្រោះ​​បញ្ហា​​បំពាន​ផ្លូវភេទ

  • 2015-01-15 17:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី Clara ត្រូវ​សារព័ត៌មាន​កូរ៉េ​រាយការណ៍​ថា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការទីក្រុង​សេអ៊ូល ដើម្បី​ប្ដឹង​ម្ចាស់​ផលិកម្ម Polaris Entertainment ពី​បទ​បំពាន​ផ្លូវភេទ និង​​​បញ្ចប់​កុងត្រា​ជាមួយ​ភ្នាក់ងារ​មួយ​​នេះ។

 

 

តារា​​សម្ដែង​ល្បី​វ័យ​២៨​ឆ្នាំ បាន​និយាយ​ថា នាង​ត្រូវ​​ម្ចាស់​ផលិតកម្ម​​ខាង​លើ​ផ្ញើសារ ដោយ​ប្រើ​​ពាក្យ​មិន​គម្បី បំពាន​លើ​នាង។

 

បើ​តាម​ពាក្យ​បណ្ដឹង ​នាយកប្រតិបត្តិ​​ដែល​មាន​ឈ្មោះ​ថា Lee បាន​សរសេរ​សារទៅ​កាន់ Clara ថា " បងរៀបការ​ហើយ ប៉ុន្តែ​បង​​មាន​មិត្ត​ស្រីម្នាក់​។ អូន​​​មាន​សម្រស់​ស្រស់​ស្អាត ខុស​ប្លែក​ពី​តារា​ល្បីៗ​ដទៃ...អូន​​ធ្វើ​ឱ្យ​បេះដូង​បង​ញាប់ញ័រ"។

 

មិន​តែ​ប៉ុណ្ណោះ Lee ថែម​ទាំង​ផ្ញើសារ ឱ្យនាង​​ចេញ​ក្រៅ​ពេល​យប់ ដើម្បី​ផឹកស្រា​​ទៀត​ផង។ ​លោក​ Lee គិត​ថា ​លោក​​ Kim ​ដែល​ជា​អ្នក​គ្រប់គ្រង​របស់​ Clara ​ជា​មិត្តប្រុស ​ដូច្នេះ​លោក​បាន​​បញ្ឈប់​គាត់​ពី​ការងារ។

 

​សកម្មភាព​ទាំង​​នេះ​​ទើប​​​ធ្វើ​ឲ្យ​កូន​ស្រី​តារា​ចម្រៀង​ជើងចាស់ Lee Seung Gyu ឆេះ​ដុំ នឹង​ដាក់​ពាក្យ​បណ្ដឹង​តែ​ម្ដង។ កាល​ពី​​ខែ​កញ្ញា Clara ប្រាប់​ផលិតកម្ម​ថា នាង​ចង់​​លុបកុងត្រាចោល តែ​ត្រូវ​ផលិតកម្ម​ប្ដឹង។ ក្នុង​ការការពារ​ខ្លួន ផលិតកម្ម​និយាយ​ថា Clara បានបង្កើត​ការចោទប្រកាន់​បង្ខូចកេរ្ដិ៍ឈ្មោះ​ លោកប្រធាន Lee ហើយ​បដិសេធ​ចរចា​រឿង​កុងត្រា។ ​​

 

Clara មិន​មែន​ជា​តារា​ស្រី​ទី១​ទេ ដែល​ទទួល​រងការ​​មើល​ងាយ​បែប​នេះ។ តារាសម្ដែង Yoo In Na ក៏​ត្រូវ​គេបំពាន​ផ្លូវភេទ​ដែរ ​កាល​នាង​​អាយុ១៧​ឆ្នាំ និង​តារា​សម្ដែង Jang Ja Yeon បាន​សម្លាប់​ខ្លួន ដោយ​បន្សល់​ទុក​សំបុត្រ​៧​ទំព័រ​បញ្ជាក់​ថា នាង​​ត្រូវ Kim Sung Hoon អ្នកគ្រប់គ្រង​របស់​នាង​​បំពាន​​ផ្លូវភេទ។ គួរ​បញ្ជាក់​ដែរ​ថា បណ្ដឹង​របស់ Clara បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៥​នេះ៕ ​

 

 

 

ចុចអាន តារា​សម្ដែង​សិចស៊ី​ Clara ​​ទៅ​សាក​សមត្ថភាព​សម្ដែង​នៅ​ហូលីវូដ​ខែ​កុម្ភៈ

 

ចុចអាន រូបភាព​ប្លែកៗ​របស់​ Clara មុន​ចេញ​ Album ​ចម្រៀង​ “Gwiyomi Song 2”

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ kdramastars, koreatimesus

អត្ថបទថ្មី