នៅ​ចាំ សន ស្រីពៅ ឡើង​ប្រលង ​The Voice Cambodia ​ទាំង​ខ្លួន​មាន​ផ្ទៃ​ពោះ​ទេ? ចុះ​កូន​នាង​យ៉ាងម៉េច​ហើយ ?

  • 2015-02-17 16:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចូល​រួម​ប្រលង​ក្នុង​កម្មវិធី​ The Voice Cambodia កាល​ពី​ពេល​កន្លង​ទៅ ឥឡូវ​នេះ អ្នកនាង សន ស្រីពៅ បាន​សម្រាល​កូន​​ហើយ​ ដែល​កូន​​ស្រី​ នាង​មាន​អាយុ ៤ ខែ កន្លះ ដោយ​នាង​បាន​ដាក់​ឈ្មោះ​ថា វុត្ថា ដារីកា។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី អ្នក​នាង ស្រីពៅ។

 

អ្នកនាង សន ស្រីពៅ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការភ្ញាក់​ផ្អើល​នៅ​ក្នុង​​អំឡុង​ពេល​នាង​បាន​ចូលរួម​​កម្មវិធី​​ប្រលង​ The Voice Cambodia ដោយ​សារ​តែ​នាង​ជា​បេក្ខនារី​ប្លែក​ពី​គេ​ នៅ​ត្រង់​ថា​ នាង​​ចូលរួម​ប្រលង​ទាំង​​មាន​ផ្ទៃ​ពោះ​។ ត្បិតតែ​នាង​មិន​ទទួល​បាន​ជោគជ័យ​ពី​កម្មវិធី​ខាង​លើ​ ប៉ុន្ដែ ស្រីពៅ​ បាន​​ឈាន​ដល់​វគ្គ The Battle Round។

 

ស្រីពៅ បាន​និយាយ​ប្រាប់​ Sabay ថា បច្ចុប្បន្ន​នាង ​គឺ​ជា​ម្ចាស់​ហាង​ផឹក​ស៊ី​មួយ​ឈ្មោះ ស៊ីម​ផង ជាប់​របង សាលា​ខណ្ឌ ទួលគោក ។ ទោះ​បី​ជា​មិន​​បាន​ក្លាយ​ជា​​ជយលាភី The Voice Cambodia ក៏​ពិត​​​មែន​ ប៉ុន្តែ ​បច្ចុប្បន្ន​ទីផ្សារ​សិល្បៈ​របស់ ស្រីពៅ មាន​ច្រើន​​ជា​ងមុន និង ​តម្លៃ​ ខ្លួន​​ខ្ពស់។ ស្រីពៅ បន្ថែម។

 

 

 

https://www.youtube.com/watch?v=6_C_YyJMGgI

 

សន ស្រី​ពៅ​ និយាយ​ទៀត​ថា មុន​ចូល​ប្រលង The Voice Cambodia នាង​ចេញ​ច្រៀង​នៅ​តាម​ខេត្ត ក្នុង​រយៈ​ពេល ៣ ថ្ងៃ ​ទទួល​បាន​ប្រាក់​តែ​​ជាង ​១០០ ដុល្លារ​ ប៉ុន្តែ​ បច្ចុប្បន្ន​​តម្លៃ​ខ្លួន​របស់​នាង​គុណ​នឹង​ ៣។ ចំពោះ​ការ​ឡើង​ច្រៀង​នៅ តាម​ស្ថានីយ​ទូរទស្សន៍​វិញ ទទួល​បាន​តែ ​៣០ ទៅ ៤០ ដុល្លារ​​ទេ ​ក្នុង​មួយ​កម្មវិធី ប៉ុន្តែ ​បច្ចុប្បន្ន​ឡើង​ដល់ ​១០០ ដុល្លារ។

 

ស្រី​ពៅ​បាន​លើក​ឡើង​ថា កូន​ស្រី​របស់​នាង ​គឺ​ជា ​អ្នក​ដែល​នាំ​សំណាង ត្បិត​អី​កាល​ដែល​នាង​​​ប្រលង The Voice Cambodia នោះ ធ្វើទស្សនិកជន​ចាប់​អារម្មណ៍​មក​លើ​រូប​នាង​ភាគ​ច្រើន​ដោយសារតែ​កូន​ក្នុង​​ផ្ទៃ។ បច្ចុប្បន្ន​ស្រី​ពៅ​មិន​សូវ​បាន​ចេញ​ច្រៀង​នៅ​តាម​ខេត្ត​ឡើយ​ដោយសារតែ​កូន​នៅ​​តូចពេក ខណៈ​ដែល​​​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​តែង​តែ​ហៅ​នាង​​ច្រៀង​​ជា​បន្តបន្ទាប់។

 

 

 

 

ជា​​មនុស្ស​​ម្នាក់​ចូល​ចិត្ត​វិស័យ​ចម្រៀង​តាំង​ពី​​កំណើត ស្រី​​ពៅ តែង​តែ​ព្យាយាម​ដាក់​ពាក្យ​ប្រលង ស្ទើរ​គ្រប់​កម្មវិធី​ប្រលង​ចម្រៀង​ទាំង​អស់ ប៉ុន្តែ ​ជា​លទ្ធផល មិន​ទទួល​បាន​ដូច​បំណង​ឡើយ។ បែប​នេះ​ក្ដី ​ស្រី​ពៅ និយាយ​​ថា ៖ "ខ្ញុំ​​នៅ​តែ​ព្យាម​យាម​ម្ដង​ទៀត​ដរាប​ណា ​​ខ្ញុំនៅ​​តែ​អាច​ច្រៀង​បាន"។ ប្រសិន​បើ​លោក​អ្នក​អ្នក​ចង់​បាន ស្រី​ទៅ​ច្រៀង​​ក្នុង​កម្មវិធី​​ផ្សេងៗ អាច​ទាក់​ទង​នាង​​ផ្ទាល់​តាម​រយៈ​លេខ ០៨១ ៧០០ ១៨១៕

 

https://www.youtube.com/watch?v=XD1Icr6P8xY

 

អានអត្ថបទ៖ កម្មវិធី Freshie Girls & Boys ជំនាន់​ទី ១៤ បង្ហាញ​មុខ​បេក្ខភាព​សម្រាំង ៤២​រូប អានអត្ថបទ៖ ថ្ងៃ Valentine ម៉េង កែវ​ពេជ្ជតា ទៅ​ច្រៀង​ឲ្យ​ក្មេង​កំព្រា​ស្ដាប់ អត្ថបទ៖ ខុត សីហា