ថ្ងៃ Valentine ម៉េង កែវពេជ្ជតា ទៅច្រៀងឲ្យក្មេងកំព្រាស្ដាប់
- 2015-02-16 17:24:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃ Valentine ម៉េង កែវពេជ្ជតា ទៅច្រៀងឲ្យក្មេងកំព្រាស្ដាប់
ចន្លោះមិនឃើញ
ថ្ងៃបុណ្យ នៃក្ដីស្រលាញ់ឬ Valentine day អ្នកនាង ម៉េង កែវពេជ្ជតា បានចំណាយពេលវេលាដើម្បីបង្ហាញក្ដីស្រឡាញ់ទៅកាន់ក្មេងក្រីក្រ និង កំព្រា តាមរយៈបទចម្រៀង និង អំណោយមួយចំនួនទៅចែកជូនក្មេងៗ នៅទីស្នាក់ការកណ្ដាលនៃអង្គការដើម្បីភាពញញឹមនៃកុមារPSE។
អ្នកនាង ម៉េង កែវពេជ្ជតា បានបានលើកឡើងថា គំនិតនេះដំបូងឡើយបានកើតចេញពីកូនប្រុសរបស់អ្នកនាង ដែលចង់ដឹងពីការរស់នៅរបស់ក្មេងក្រីក្រ និង ចង់ជួយដល់ពូកក្មេងៗទាំងនោះ។ "ខ្ញុំមិននឹកស្មានថា កូនប្រុសនៅក្មេង បែរចា ចេះមានគំនិតចែករំលែកអំពើល្អបែបនេះ ឃើញដូចនេះ ខ្ញុំក៏បំពេញបំណងកូនទៅ"។
អំណោយដែល អ្នកនាង ម៉េង កែវពេជ្ជតា យកទៅចែកដល់ក្មេងៗមានដូចជា ប៊ិច, សៀវភៅ, ខ្មៅដៃ, ព្រមទាំងថវិកាមួយចំនួន ជាមួយគ្នានោះ តារាមានកំណើតមកពីខេត្ត តាកែវម្នាក់នេះ បានច្រៀងចម្រៀងដោយមិនមានភ្លេងជាច្រើនបទឲ្យក្មេងៗទាំងនោះស្ដាប់ផងដែរ។
តាមការលើកឡើងរបស់ អ្នកនាង ម៉េង កែវពេជ្ជតា នេះជាលើកទីមួយដែលបានយកអំណោយមកចែកដល់ក្មេងៗក្រីក្រ និង កំព្រា ក្នុងថ្ងៃ Valentine day ១៤ កុម្ភៈ។ នៅឆ្នាំបន្ទាប់តារាចម្រៀងរូបនេះប្រាប់ថា មានបំណងមកទីនេះម្ដងទៀត ហើយថែមទាំងយកក្រុមភ្លេងមកជាមួយតែម្ដង៕
អានអត្ថបទ៖ រឿងដ៏គួរឲ្យចាប់អារម្មណ៍ យុគ ចិន្តា-គង់ សុជាតិ លឿងប៉ះលឿង អ្នកណាឡូយ? អានអត្ថបទ៖ ពេជ្រ សោភា កើតអ្វីចូលពេទ្យសង្គ្រោះបន្ទាន់?
អត្ថបទ៖ ខុត សីហា