ពេជ្រ សោភា កើត​អ្វី​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់?

  • 2015-02-15 20:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​១​សន្លឹក​នៅ​លើ ​Wall ​នៃ​គណនី​បណ្ដាញ​សង្គម ​Facebook ​របស់​តារា​ចម្រៀង ពេជ្រ សោភា មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា អ្នក​នាង​កំពុង​មាន​ជំងឺ​ និង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា ប្រភព​នោះ​មិន​បាន​បញ្ជាក់​ថា តារា​ចម្រៀង​ល្បី​ទើប​តែ​រៀប​ការ​បាន​១​សប្ដាហ៍​រូប​នេះ មាន​បញ្ហា​អ្វី​នៅ​ឡើយ​ទេ និង​បាន​ក្លាយ​ជា​ចម្ងល់​សម្រាប់​អ្នក​គាំទ្រ​ទាំង​ឡាយ។

 

ដោយ​ឡែក​លេខ​ទូរសព្ទ​របស់​តារា​ចម្រៀង​រូប​នេះ ក៏​មិន​មាន​អ្នក​ឆ្លើយ​តប​នោះ​ទេ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក អ៊ិន ទីតូ អ្នកចាត់ចែង និង ដឹក​នាំការ​ផលិត​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ប្រាប់ Sabay ថា លោក​ក៏​មិន​ទាន់​បាន​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ដែរ៕

 

អាន​អត្ថបទ៖ កាតុ ត្រៀម​ធ្វើ​ខួប​ឲ្យ​កូន​ស្រី​នាំ​សំណាង

អាន​អត្ថបទ៖ រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ យុគ ចិន្តា-គង់ សុជាតិ លឿង​ប៉ះ​​លឿង អ្នក​ណា​ឡូយ?

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ Facebook ពេជ្រ សោភា

អត្ថបទថ្មី