ថ្មីៗ!...ពីដំណឹងប្អូនស្រីរបស់ ចន ច័ន្ទលក្ខិណា នៅប្រទេសវៀតណាម
- 2015-02-18 17:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីៗ!...ពីដំណឹងប្អូនស្រីរបស់ ចន ច័ន្ទលក្ខិណា នៅប្រទេសវៀតណាម
ចន្លោះមិនឃើញ
ប្អូនស្រីបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានទៅដល់មន្ទីរពេទ្យនៃប្រទេសវៀតណាមដោយសុវត្ថិភាពកាលពីល្ងាចមិញនេះ និងកំពុងទទួលការជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅទីនោះ។ នេះបើយើងតាមព័ត៌មានលើបណ្ដាញសង្គមរបស់តារាសម្ដែងជើងចាស់ខាងលើ។
គួររំលឹកថា ប្អូនស្រីបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវចោរឆក់កាបូបកាលពីព្រឹកម្សិលមិញ នៅម្ដុំត្រឡោកបែក ខណៈត្រឡប់មកដកលុយ និងធ្វើដំណើរត្រឡប់មកផ្សារថ្មីវិញ ដែលជាកន្លែងលក់អីវ៉ាន់រាល់ថ្ងៃ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់កាលពីម្សិលមិញថា សកម្មភាពឆក់នោះ បានបណ្ដាលឱ្យប្អូនស្រីរបស់ខ្លួន ដួលដាច់ផ្ងារមកក្រោយ ហើយបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ និង ក្អួតឈាមមិនឈប់ ហើយអ្នកនាងក៏បាននាំយកទៅសង្គ្រោះបន្តនៅប្រទេសវៀតណាម៕
អានអត្ថបទ៖ មើល Trailer រឿង “កំណប់ឪខ្ញុំ” ត្រៀមដាក់បញ្ចាំងក្នុងពេលឆាប់ៗ អត្ថបទ៖ សំ ជំនាញ
រូបថត៖ ចន ច័ន្ទលក្ខិណា