ប្អូន​ស្រី​បង្កើត ចន ច័ន្ទលក្ខិណា ត្រូវ​ចោរ​ឆក់​​កាបូប​ដួល​បោក​ក្បាល ​ក្អួត​ឈាម​មិន​ឈប់

  • 2015-02-17 23:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូន​ស្រី​បង្កើត​របស់​អ្នក​នាង ចន ច័ន្ទលក្ខិណា ត្រូវ​ចោរ​ឆក់​កាបូប បណ្ដាល​ឱ្យ​ដួល​ដាច់​ផ្ងារ​មក​ក្រោយ ហើយ​បោក​ក្បាល​ធ្ងន់ធ្ងរ និង ​ក្អួត​ឈាម​មិន​ឈប់ ដែល​ពេល​នេះ​កំពុង​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ អ្នក​នាង ចន ច័ន្ទលក្ខិណា នៅ​រសៀល​ថ្ងៃ​នេះ។

 

 

អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​និយាយ​ដោយ​ខ្លី​មក​កាន់ ​Sabay ខណៈ​កំពុង​នៅ​លើ​រថយន្ត​សង្គ្រោះ​បន្ទាន់​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​នៅ​ម្ដុំ​ត្រឡោក​បែក។ បង​ស្រី​ជន​រង​គ្រោះ​រូប​នេះ ​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ថា ទ្រព្យ​សម្បត្តិ ដែល​បាន​បាត់បង់​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ព្រោះ​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ប្អូន​ស្រី ស្រប​ពេល​ដែល​ឈាម​ហូរ​ចេញ​តាម​មាត់​មិន​ឈប់​។

 

ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​បញ្ជាក់​ថា ប្អូន​ស្រី​របស់​អ្នក​នាង ជា​អាជីវករ​លក់​អីវ៉ាន់​នៅ​ផ្សារ​ថ្មី ហើយ​នៅ​ក្នុង​កាបូប ដែល​ក្រុម​ចោរ​ឆាក់​បាន​នោះ គឺ​មាន​លុយ​ច្រើន ព្រោះ​នាង​ទើប​មក​ពី​ដក​លុយ និង ​ត្រឡប់​ទៅ​ផ្សារ​វិញ៕

 

 

អាន​អត្ថបទ៖ ពេជ្រ សោភា ប្រាប់​ពី​មូលហេតុ​ដួល​សន្លប់​ចូល​សង្គ្រោះ​បន្ទាន់

អាន​អត្ថបទ៖ អតីត​ជយលាភី​ប្រជាប្រិយ Miss Grand International ចាប់​ផ្ដើម​កម្រើក​ទីផ្សារ​ហើយ!

 

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖ ផ្ដល់ពី ចន ច័ន្ទលក្ខិណា

 

អត្ថបទថ្មី