ពេជ្រ សោភា ប្រាប់ពីមូលហេតុដួលសន្លប់ចូលសង្គ្រោះបន្ទាន់
- 2015-02-17 17:57:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សោភា ប្រាប់ពីមូលហេតុដួលសន្លប់ចូលសង្គ្រោះបន្ទាន់
ចន្លោះមិនឃើញ
តារាចម្រៀង ពេជ្រ សោភា បានប្រាប់ថា ដោយសារតែគ្រាប់ឈាមក្រហមធ្លាក់ចុះខ្លាំង ស្របពេលដែលចង្វាក់បេះដូងខ្សោយផងនោះ ទើបបណ្ដាលឲ្យអ្នកនាងដួលសន្លប់តែម្ដង ហើយត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
តារាចម្រៀងរូបនេះ បានរៀបរាប់បន្តមកកាន់ Sabay នៅព្រឹកនេះថា ការពិតទៅអាការៈបែបនេះ កើតមានតាំងពីក្មេងមក និង មិនមែនជារឿងចម្លែកសម្រាប់អ្នកនាងទេ ព្រោះមានភាពស៊ាំទៅហើយ។ អ្នកនាងនិយាយថា៖ "ពេលល្បីហើយហ្នឹង ក៏នៅតែមានបញ្ហាបែបហ្នឹងដែរ គ្មានអ្វីធំដុំទេ ខ្ញុំស៊ាំទៅហើយ ព្រោះកើតមានញឹកញាប់ដែរ"។ ហើយពេលនេះបានត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពីសម្រាកក្នុងមន្ទីរពេទ្យចំនួន២ថ្ងៃ។
ទោះបីជាយ៉ាងណា តារាចម្រៀងទើបនឹងរៀបការបានជាង១សប្ដាហ៍រូបនេះបន្ថែមថា ការដួលសន្លប់ដូច្នេះ មិនមែនជាអាការៈនៃជំងឺឈាមសស៊ីឈាមក្រហមដូចការចុះផ្សាយមួយចំនួននោះទេ។ នេះគ្រាន់តែលក្ខណៈចុះខ្សោយប៉ុណ្ណោះ ហើយសម្រាកបន្តិចសុខភាពនឹងត្រលប់មកធម្មតាវិញហើយ។ ជាក់ស្ដែងនៅព្រឹកនេះ សោភា កំពុងត្រៀមទៅថតបទចម្រៀងបទចូលឆ្នាំឱ្យផលិតកម្មហង្សមាស។
សោភា បញ្ជាក់ចុងក្រោយថា ស្វាមីរបស់នាងក៏បានដឹងពីបញ្ហាតាំងពីដំបូងមកដែរ ប៉ុន្តែ គាត់នៅតែទទួលយកសព្វបែបយ៉ាង។ ទោះបីជាប្ដីរបស់នាង ពេលនេះបានត្រឡប់ទៅនៅអាមេរិកក៏ពិតមែន ប៉ុន្តែ ក្នុងនាមជាប្ដីបានសម្ដែងការព្រួយបារម្ភជាខ្លាំង និង ទូរសព្ទមកសួរនាំមិនលុះពេល។ អ្នកនាងបញ្ជាក់ថា៖" ប្រហែលមិនយូរទេ ស្វាមីខ្ញុំនឹងនាំទៅព្យាបាលក្រៅប្រទេស ដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដ"៕
អានអត្ថបទ៖ អតីតជយលាភីប្រជាប្រិយ Miss Grand International ចាប់ផ្ដើមកម្រើកទីផ្សារហើយ!
អានអត្ថបទ៖ ពានរង្វាន់ហូលីវូដ លើកទី៦ផ្សាយបន្តផ្ទាល់ប្រចាំឆ្នាំ២០១៥
អានអត្ថបទ៖ អ្នកនិពន្ធថា បទចម្រៀងថៃនេះ បើខ្មែរផលិតអាចរងការរិះគន់ខ្លាំង ឬមិនបានចេញ MV
អត្ថបទ៖ សំ ជំនាញ