អ្នកនិពន្ធថា បទចម្រៀងថៃនេះ បើខ្មែរផលិតអាចរងការរិះគន់ខ្លាំង ឬមិនបានចេញ MV
- 2015-02-17 17:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធថា បទចម្រៀងថៃនេះ បើខ្មែរផលិតអាចរងការរិះគន់ខ្លាំង ឬមិនបានចេញ MV
ចន្លោះមិនឃើញ
ទីប្រឹក្សាផលិតកម្ម និង ជាអ្នកនិពន្ធទំនុកច្រៀង ប្រចាំផលិតកម្ម Town លោក យឹម តាស្រង់ បានលើកឡើងថា បទចម្រៀងថៃមួយបទ មានចំណងជើងថា The Man City Lion Project ប្រសិនបើខ្មែរផលិតវិញអាចនឹងរងការរិះគន់ខ្លាំងពីទស្សនិកជន ឬ មួយមិនអាចចេញជា MV បានទេ។
បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍របស់ ថៃមួយបទខាងលើ កំពុងតែល្បីពេញបណ្ដាញសង្គម Facebook និង YouTube នៅក្នុងប្រទេសកម្ពុជា និង ថៃ ដោយសារតែក្នុងបទចម្រៀងភាគច្រើន គឺបង្ហាញភាព sexy។ អ្វីដែលពិសេសបទចម្រៀងនេះ យកសិល្បៈបុរាណ បូកបញ្ចូលសិល្បៈសម័យ ហើយឈុតសម្ដែងភាគច្រើនគឺបង្ហាញភាព sexy តែម្ដង។
លោក យឹម តាស្រង់ និយាយថា ការផលិតបទចម្រៀងក្នុងប្រទេស កម្ពុជាដោយមានរូបភាព sexy មួយចំនួន នឹងអាចរងការរិះគន់ពីទស្សនិកជន ឬមួយក្រសួងមិនចេញទិដ្ឋាការឱ្យឡើយប្រសិនបើផលិតឡើង។
បទចម្រៀងរបស់ថៃ The Man City Lion Project កំពុងតែល្បីលើ Facebook និង Youtube
លោកបានលើកឡើងដូច្នេះថា៖ "ដូចបទចម្រៀងថៃមួយបទហ្នឹង បងគិតថា បើយើងហ៊ានតែធ្វើអីចឹង ច្បាស់ណាស់ថា នឹងរងការរិះគន់ជាមិនខាន។ វាពិបាកបរិបទស្រុកយើង ការអភិរក្ស ដោយមិនសូវអភិវឌ្ឍទៅមុខ គឺយើងមិនសូវរីកចម្រៀងដូចគេទេ"។
ក្នុងនាមថ្នាក់ដឹកនាំផលិតកម្ម Town ម្នាក់ លោក យឹម តាស្រង់ បន្តថា ផលិតកម្មលោកនឹងមានគម្រោងថ្មីៗជាច្រើនដើម្បីធ្វើយ៉ាងណាផលិតបទចម្រៀងឱ្យទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជននាពេលខាងមុខ។
បទចម្រៀងរបស់ថៃ The Man City Lion Project ទើបតែដាក់លើបណ្ដាញសង្គម YouTube កាលពីថ្ងៃ ១១ ខែកុម្ភៈ កាលពីពេលថ្មីៗទេ ក៏ប៉ុន្តែមានមានមនុស្សចូលមើលលាននាក់ទៅហើយ ដើម្បីទស្សនាបទចម្រៀងនេះ។
ចង់ដឹងបទចម្រៀងរបស់ថៃ មួយបទខាងលើ មានភាព sexy កម្រិតណាទស្សនាវីដេអូខាងក្រោម ហើយទស្សនិកជនសាកឱ្យយោបល់ទៅមើលថា តើ ប្រសិនបើខ្មែរជាអ្នកធ្វើវិញ បទចម្រៀង The Man City Lion Project នឹងអាចរិះគន់ ឬមិនអាចចេញជា MV បានដែរឬទេ?
http://youtu.be/wrHBuaQhrNQ
អានអត្ថបទបន្ត៖ វណ្ណា ស័ក្ដ ត្រៀមចេញ ៣ បទទៀត សង្ឃឹមថា ផ្ទុះទៀតហើយ
អានអត្ថបទបន្ត៖ មានកប់ពពក តែតួឯក “The Karate Kid” មានស្បែកជើងតែ១គូ
អានអត្ថបទបន្ត៖ កម្មវិធី Freshie Girls & Boys ជំនាន់ទី ១៤ បង្ហាញមុខបេក្ខភាពសម្រាំង ៤២រូប
អត្ថបទ៖ អ៊ីង សុឡា