មាន​កប់ពពក តែ​តួឯក “The Karate Kid” មាន​ស្បែកជើង​តែ​១គូ

  • 2015-02-16 23:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន Jaden Smith ដែល​បាន​​សាង​ឈ្មោះ​ល្បីល្បាញ​អំឡុង​​ឆ្នាំ​២០១០ តាម​រយៈខ្សែភាពយន្ត “The Karate Kid” និង​ជា​តារា​សម្ដែង​វ័យ​ក្មេង​មាន​លុយ​កប់ក្ដោង តែ​បែរជា​មាន​ស្បែកជើងមួយគូ​ និង​សំលៀកបំពាក់ប្រចាំថ្ងៃ​​តែពីរ​បីសម្រាប់​ទៅវិញ។

 

 

ព័ត៌មាន​សឹង​​មិនគួរ​ឱ្យ​​ជឿ​នេះ ត្រូវ​​ទម្លាយ​​ដោយឪពុក Jaden គឺលោក Will Smith។ តារា​មាន​ស្រុក​កំណើត​នៅ​ទីក្រុង Los Angeles លោក Will Smith បាន​ប្រាប់​ពេល​សម្ភាស​ជាមួយ​ទស្សនាវដ្ដី Esquire ថា កូន​ប្រុស​របស់​លោក Jaden មាន​​ស្បែកជើងមួយ​គូ ខោ​ជើងវែង​បីគូ និង​មាន​អាវយឺតតែ​​ប្រាំ​ប៉ុណ្ណោះ។

តារា​វ័យ​៤៦​ឆ្នាំ​បានបញ្ជាក់​​ពី​មូលហេតុ​ថា ព្រោះ​តែ​កូនប្រុស​លោក "មិន​ចង់​ធ្វើ​ជា​ទាសករ​លុយ ឬ​មិន​ចង់​ឱ្យ​លុយ​ដឹកមុខ"។ ចំពោះ​ទស្សនៈ​នេះ Smith មិន​ថា​អ្វី​ទេ ហើយ​លោក​ក៏​គាំទ្រ​គំនិត​របស់​ក្មេង​ជំនាន់​ក្រោយដែរ តែ​អ្វី​ដែល​លោក​ចង់បាន​នៅពេល​នេះ គឺ​​ឱ្យ​កូន​ប្រុស​មាន​ស្បែក​ជើង​មួយ​គូទៀត ដើម្បី​ផ្លាស់ប្ដូរ។

 

ប្រជាប្រិយភាព​របស់ Jaden Smith បាន​លេចធ្លោ និង​ត្រូវ​បាន​ស្គាល់​ច្រើន បន្ទាប់​តារា​វ័យ​១៦​ឆ្នាំ​រូបនេះ សម្ដែង​ក្នុង​រឿង “The Karate Kid” ជាមួយ​តារា​ក្បាច់គុន ឈិន ឡុង ដែល​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១០៕

 

-ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥

 

-ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥

 

 

 

-ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤

 

 

-ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៤

 

 

 

-ថ្ងៃ​ទី ២៤ ខែកក្ដដា ឆ្នាំ​២០១៤

 

ដំណឹង​ល្អ​ពី​អាការៈជំងឺ​បេះដូង Ng Man Tat ដៃគូ ទិនហ្វី

Kim Soo Hyun ល្បី​ដល់​គេ​សង់​រូប​សំណាក​តាំង​​នៅ​ហុងកុង

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo