ដំណឹង​ល្អ​ពី​អាការៈជំងឺ​បេះដូង Ng Man Tat ដៃគូ ទិនហ្វី

  • 2015-02-13 16:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​ជើងចាស់ និង​ជា​ដៃគូ​ឆ្នើម​របស់​ស្ដេច​កំប្លែង ទិនហ្វី លោក Ng Man Tat កំពុង​តែ​ប្រឈម​នឹង​ជំងឺ​បេះដូង ប៉ុន្តែ​​​ពេល​លោក​​​​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​មួយ​បង្ហាញ​ពី​រឿង "Male Extreme Search Light" កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ​កន្លង​ទៅ ហាក់​​ដូចជា​មាន​សុខភាព​ល្អ​ជាង​មុន​ច្រើន។

 

 

 

តារា​សម្ដែង​ហុងកុង Man Tat ប្រាប់​ថា​ ថ្មីៗ​នេះ​លោក​បាន​ធ្វើ​តាម​ការណែនាំ ​របស់​គ្រូពេទ្យ​បុរាណ​ម្នាក់​ក្នុង​កោះ​តៃវ៉ាន់ ពី​របៀប​ថែរក្សា​បេះដូង តាម​រយៈ​ការប្រើ​ទឹកក្ដៅ។

 

លោក​បញ្ជាក់​ពី​របៀបព្យាបាល​ថា វិធី​ថ្មី​នោះ​គឺ​តម្រូវ​ឱ្យ​លោក​ត្រាំ​ទឹក​ក្ដៅ​ស្អំ​ពោះ។ “ចាប់​តាំង​ពី​ខ្ញុំ​ធ្វើ​តាម​ការណែនាំ​របស់​គាត់ (គ្រូពេទ្យ) បេះដូង​របស់​ខ្ញុំ ប្រសើរ​ជាងមុន ​៦០% ទៅ ៧០%​...​សីតុណ្ហភាព​ទឹក​ប្រហែល ៣៨ ទៅ ៣៩ ដឺក្រេ ហើយ​​មិន​គួរ​ឱ្យ​វា​​ទទឹក​ត្រូវ​ទ្រូង​ទេ"។

 

ក្នុង​កម្មវិធី​ពានរង្វាន់ Hong Kong Film Awards' Best Supporting Actor តារាវ័យ​​៦៣​ឆ្នាំ​ថ្លែង​ទាំង​រីករាយ​ថា "វា​ជា​ការ​លើក​ទឹកចិត្ត​មួយ...វា​កម្រ​ណាស់​ដែល​ងាយ​ឱ្យ​មនុស្ស​ស្គាល់យើង។ ខ្ញុំ​ត្រូវ​តែ​ចូលរួម​កម្មវិធី​នេះ ព្រោះ​ខ្ញុំ​មិន​បាន​ចូល​រួម​អស់​ច្រើន​ឆ្នាំ​មក​ហើយ... បើ​មិន​ចូល​រួម​ទេ មនុស្ស​គ្រប់​គ្នា​នឹង​គិត​ថា ខ្ញុំ​ចូល​និវត្ត"។

 

តារា​​មក​ពី​ខេត្ត ហ្វូចៀន ដែល​ច្រើន​សម្ដែង​ជាមួយ ទិនហ្វី រូប​នេះ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺបេះដូង កាល​ពី​ឆ្នាំ​ទៅ​មិញ៕

 

 
 

អាន៖ ល្បី​ថា ​តួ​ឪពុក​ទិន ហ្វី​​​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo