​ល្បី​ថា ​តួ​ឪពុក​ទិន ហ្វី​​​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

  • 2015-01-28 17:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឪពុក​ទិន ហ្វី​​ដែល​មាន​ឈ្មោះ​ពិត​ថា ​Ng Man Tat ​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា ​បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។ ​​​តែ​ស្រប​ពេល​ដែល​ចចាមអារ៉ាម​នេះ​​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo ​​តារា​សម្ដែង​ជើងចាស់​ពូកែ​កំប្លែង​ចេញ​មក​បកស្រាយ​ថា៖ ​"អរគុណ​អ្នក​គ្រប់​គ្នា​ចំពោះ​ការ​បារម្ភ។ ​ពេល​នេះ​ ខ្ញុំ​ធូរស្បើយ​ច្រើន​ហើយ ​និង​អាច​ជួប​អ្នក​ទាំង​អស់​គ្នា​នៅ​ពេល​ឆាប់ៗ"។

 

​ទន្ទឹម​គ្នា​នឹង​ការ​បញ្ជាក់​នោះ​ លោក​ក៏​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​​លើក​​ម្រាម​ពីរ​ទាំង​សងខាង​​ក្នុង​សភាព​​ស្គមស្គាំង​ជាង​កាល​ដែល​ធ្លាប់​ឃើញ​កន្លង​មក។

 
 

លោក​ Ng Man Tat ​បង្ហោះ​រូប​ និង​សារ​ជម្រះ​មន្ទិល​​ពី​ការ​ស្លាប់​នៅ​លើ​បណ្តាញ​សង្គម Weibo

 

​​​ទន្ទឹម​គ្នា​នឹង​សារ​បញ្ជាក់​ថា ​លោក​មិន​ទាន់​ស្លាប់​ តារា​សម្ដែង​វ័យ​ ៦៣ ​ឆ្នាំ​​បាន​ឲ្យ​ដឹង​ដែរ​ថា​ មេរោគ​បេះដូង​បាន​ធ្វើ​ឲ្យ​បេះដូង​លោក​ចុះ​ខ្សោយ ​ហើយ​សូម្បី​តែ​​ឡើង​ជណ្ដើរ​ប៉ុន្មាន​កាំ​សឹង​តែ​ផុត​ដង្ហើម​ម្តងៗ។ ​លោក​បន្ត​ទៀត​ថា ​ពេល​នេះ​លោក​បាន​បោះបង់​បារី ​និង​ស្រា​ចោល​ហើយ​ដោយសារ​សុខភាព​មិន​អំណោយ​ផល​ខ្លាំង។

 

​​ Ng Man Tat ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​រឿង​ល្បី​ៗ​ជា​ច្រើន​ដែល​សម្ដែង​ជាមួយ​​ Stephen Chow (ទិន ហ្វី) ​ជា​តួ​ឪពុក​ដោយ​ក្នុង​នោះ​​​រួម​មាន​រឿង ​"កំពូល​អ្នក​សុំ​ទាន" ​និង​ "ស្តេច​បាល់ទាត់​ទិន ហ្វី"​ ជា​ដើម។

 

មាន​អ្វី​ចង់​និយាយ​ជូន​ពរ​តារា​រូប​នេះ​ទេ? ​

 

អាន៖ បើ​ឈិន ឡុង និង​​Pacquiao​ សម្ដែងរឿង​​​​ “The Expendables 4” យល់​ម៉េចដែរ?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Channelnewsasia