Kim Soo Hyun ល្បី​ដល់​គេ​សង់​រូប​សំណាក​តាំង​​នៅ​ហុងកុង

  • 2015-02-13 22:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Kim Soo Hyun នឹង​មាន​រូប​សំណាក​ក្រមួន​ផ្ទាល់​ខ្លួន តាំង​នៅ​សារមន្ទីរ Madame Tussauds នៅ​ទីក្រុង​ហុងកុង នា​​ពេល​ឆាប់​ៗ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Soompi កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

 

សារមន្ទីរ Madame Tussauds បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​តារា​រូប​នេះ កំពុង​វាស់​វែង​មុខ​មាត់​ និង​ដង​ខ្លួន​ដើម្បី​ធ្វើ​​រូប​ក្រមួន​នោះ។ អ្នក​តំណាង​សារមន្ទីរ​មួយ​នេះ បាន​សរសេរ​លើ​​បណ្ដាញ​សង្គម Weibo ថា "តារា​សម្ដែង​កូរ៉េ Kim Soo Hyun នឹង​មាន​វត្តមាន​ក្នុង​សារមន្ទីរ Madame Tussauds ហុងកុង ក្នុង​ពេល​ឆាប់​ៗ​នេះ ដូច្នេះ​អ្នក​គាំទ្រ​នឹង​អាច​ជួប​គេ​កាន់​តែ​ស្រួល​ជាង​មុន"។ ​

សារមន្ទីរ Madame Tussauds នៅ​ហុងកុង គឺ​ជា​ទីកន្លែង​តាំង​រូប​ក្រមួន​របស់​តារា​ល្បី​ៗ​អន្តរជាតិ​ជា​ច្រើន​រូប​រួម​មាន Jackie Chan, Donnie Yen, David Beckham, Lee Minho និង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត។

 

Kim Soo Hyun វ័យ ២៦ឆ្នាំ បាន​ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​​កាល​ពី​ឆ្នាំ​២០០៧ និង​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បីល្បាញ​បន្ទាប់​ពី​សម្ដែង​រឿង​ភាគ​បែប​យុវវ័យ "Dream High” ជាមួយ​តារា​ចម្រៀង​និង​សម្ដែង Suzy នៅ​ឆ្នាំ​២០១១។ នៅ​ឆ្នាំ​២០១៤ ប្រជាប្រិយភាព​របស់​គេ​​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង នៅ​បណ្ដា​ប្រទេស​អាស៊ី​ ជា​ពិសេស​នៅ​ប្រទេស​ចិន បន្ទាប់​ពី​សម្ដែង​រឿង "My Love From the Star” ៕​

 

ចុច​អាន៖រូប​១០​សន្លឹក ធ្វើ​ឱ្យ Kim Soohyun ​ខ្មាសគេ​បំផុត

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi

អត្ថបទថ្មី