ស្រី​ស្អាត​ថ្នាក់​បណ្ឌិត​​​​ និង​ការងារ​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន

  • 2015-02-18 23:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​ជា​អ្នក​ដេក​សាក​សេវាកម្ម​សណ្ឋាគារ​ ឬ​អ្នក​វាយ​តម្លៃ​សណ្ឋាគារ​​ត្រូវ​បាន​ប្រជាជន​ចិន​ភាគច្រើន​គិត​ថា ​ជា​ការងារ​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​ជាង​គេ។ ​​នេះ​ក៏​ព្រោះ​តែ​ អ្នក​ទទួល​ការងារ​នេះ​អាច​គេង​ ញ៉ាំ​ម្ហូប​ថ្លៃៗ​ ​កម្សាន្ត​ និង​ប្រើប្រាស់​សេវាកម្ម​ជា​ច្រើន​របស់​សណ្ឋាគារ​មិន​អស់​ប្រាក់​ហើយ​ ថែម​ទាំង​បាន​ប្រាក់​មក​វិញ​ទៀត។

 

​កញ្ញា ​Zhang Xinyan ​​បេក្ខជន​បណ្ឌិត​មក​ពី​សាកលវិទ្យាល័យ​ Nankai ​​ក្នុង​ទីក្រុង​​ Tianjin ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​មាន​ឱកាស​បាន​ការងារ​ដ៏​ល្អ​នេះ។ ​​​តើ​ការងារ​នេះ​ពិត​ជា​ស្រួល​ដូច​អ្នក​គិត​មែន​ឬ​យ៉ាង​ណា?

 

​នាង​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា ​​ការងារ​របស់​នាង​គឺ​សរសេរ​ឡង់សេ​ឲ្យ​សណ្ឋាគារ​​ក្នុង​រូបភាព​ដ៏​សមស្រប​មួយ​​ដោយ​វាយតម្លៃ​ទៅ​លើ​​សម្ភារៈ​ បរិក្ខារ​ ​ទីតាំង ​​អាហារ ​​សេវាកម្ម ​និង​តម្លៃ។ ​

 
 

​នាង​បញ្ជាក់​ដូច្នេះ៖ "ខ្ញុំ​គិត​ថា ​វា​ផ្អែក​សំខាន់​ទៅ​លើ​​អាកប្បកិរិយា។ ​​​អ្នក​ត្រូវ​សរសេរ​​អត្ថបទ​វាយតម្លៃ​របស់​​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់។ ​​អ្នក​អាច​ផ្ដើម​និយាយ​ពី​គុណសម្បត្តិ​របស់​សណ្ឋាគារ​ ​​បន្ទាប់​មក​បន្ត​ទៅ​​ផ្នែក​ណាមួយ​ដែល​អ្នក​គិត​ថា​ ត្រូវ​ការ​កែ​លម្អ។ ​ការ​ធ្វើ​បែប​នេះ​​ ​អ្នក​អាន​នឹង​មើល​មក​អត្ថបទ​វាយតម្លៃ​របស់​អ្នក​គួរ​ឲ្យ​ទុកចិត្ត ​និង​ទទួល​យក​បាន"។

 

​​​​​​​ទោះ​ជា​ ការងារ​នេះ​ពាក់ព័ន្ធ​​នឹង​ការ​ញ៉ាំ​ហ្វ្រី​ គេង​ហ្វ្រី​ក៏​ពិត​មែន ​តែ​វា​មិន​មែន​សុខ​ស្រួល​ដូច​មាន​លុយ​ទៅ​ជួល​​ស្នាក់នៅ​នោះ​ទេ ​ព្រោះ​អ្នក​ត្រូវ​ប្រើ​ខួរ​ក្បាល​គិត​ វិភាគ​​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​​មុន​នឹង​សម្រេច​ចិត្ត​សរសេរ​ហើយ​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ ​ឬ​ប្លុក​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ។

 

​ការងារ​ដេក​សាក​សេវាកម្ម​សណ្ឋាគារ​នេះ​​ចាប់ផ្ដើម​ដំបូង​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ ​២០០៩ ​​ហើយ​ចំនួន​អ្នក​ធ្វើ​ការងារ​នេះ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មើល​សកម្មភាព​វាយតម្លៃ​របស់​កញ្ញា​ Zhang៖

 
 
 
 
 
 
 
 

អាន៖ ភាពយន្ត​ខ្មែរ​ “អេតចាយ”​​ឈ្នះ​ពាន​​មហាជន​​​​នៅ​ Tropfest ​SEA

 

ប្រភព៖ ​Shanghaiist​

អត្ថបទថ្មី