ក្រសួង​មហាផ្ទៃ​អំពាវនាវ​​ឲ្យ​​អ្នក​​​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​​​​​ឬ​​បាត់​​ ទៅ​​បំពេញ​បែប​បទ​ធ្វើ​វិញ

  • 2015-02-18 23:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​ពល​រដ្ឋ​ខ្មែរ​ចាប់​ពី​អាយុរ​១៥​ឆ្នាំ​ឡើង​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ ឬ​អ្នក​​បាត់​​និង​ខូច​ ​​​អាច​ទៅ​​​បំពេញ​បែប​បទ​​សុំ​​ធ្វើ​​ថ្មី​នៅ​តាម​មូលដ្ឋាន​ខ្លួន ដោយ​​ភ្ជាប់​ទៅ​​ជាមួយ​នូវ សំបុត្រ​កំណើត សៀវ​ភៅ​ស្នាក់​នៅ ឬ​សៀវ​ភៅ​គ្រួសារ​ ឬ​លិខិត​បញ្ជាក់​បាត់​​អត្តសញ្ញាណប័ណ្ណ​​​។ ក្រសួង​​មហា​ផ្ទៃ​​ទើប​ចេញ​​សេចក្ដី​អំពាវ​នាវ​មួយ​​​​​នេះ​ ​​នៅ​ថ្ងៃ​ទី​១៧​​កុម្ភៈ​ម្សិញមិញ​។

 

សេចក្ដី​អំពាវ​នាវ និយាយ​ថា​​​ក្រសួង​មហាផ្ទៃ​ក៏​បាន​ណែនាំ​ដល់​សមត្ថកិច្ច​​ពាក់ព័ន្ធ​គ្រប់​ លំដាប់ថ្នាក់ ជា ពិសេស​គណៈកម្មាធិការ​​ជំរុញ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ ត្រូវ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​អំពី​សារៈសំខាន់​ដែល​ពាក់ព័ន្ធ​ដល់​ ប្រយោជន៍​របស់​ពលរដ្ឋ​ម្នាក់ៗ និង​ផលប្រយោជន៍​ចំពោះ​ប្រទេសជាតិ ក្នុង​ការ​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។

សូម​អាន​សេចក្ដី​អំពាវ​ទាំង​ស្រុង៖

 

អត្ថបទថ្មី