Britney Spears ក្លាយ​ជា​ថៅកែ​ខោ​អាវ​ទ្រនាប់ បង្ហាញ​ម៉ូដ​ខ្លួន​ឯង​សិចស៊ី​អស់​ស្ទះ

  • 2015-02-20 14:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​ចម្រៀង​អាមេរិក Britney Spears បាន​បង្ហាញ​រូបភាព​សិចស៊ី​ជា​ច្រើន​សន្លឹក ដើម្បី​ផ្សព្វផ្សាយ​ម៉ូដ​​ថ្មី​ៗ ពី​ផលិតផល​ខោ​អាវ​ទ្រនាប់​ម៉ាក Intimate Collection ដែល​នាង​ជា​ថៅកែ​ផ្ទាល់។​

 

 

តារា​ចម្រៀង​វ័យ ៣៣ឆ្នាំ​រូប​នេះ​បាន​​បង្ហោះ​រូបភាព​លើ​ Twitter របស់​ខ្លួន​ដែល​មាន​អ្នក​គាំទ្រ​ជិត​៥០លាន​នាក់ និង​បាន​សរសេរ​​ថា “រដូវ​ថ្មី ឈុត​ថ្មី! នេះ​ជា​ឈុត​ថ្មី​ៗ​ពី​ក្រុមហ៊ុន​ខ្ញុំ​សម្រាប់​រដូវ​ក្ដៅ និង​រដូវ​ផ្ការីក​ឆ្នាំ​២០១៥”។

 

តារា​ចម្រៀង​ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង​កាល​ពី​ឆ្នាំ​១៩៩៩ តាម​រយៈ​បទ​ “Baby One More Time” បាន​ប្រកាស​ពី​គម្រោង​ចេញ​លក់​ខោ​អាវ​ទ្រនាប់​នេះ កាល​ពី​ចុង​ឆ្នាំ​២០១៤ ហើយ​មក​ដល់​បច្ចុប្បន្ន​ផលិតផល​របស់​នាង​ត្រូវ​បាន​ដាក់​លក់​ជាង ២០០ប្រទេស​ហើយ។

 

ក្រៅ​ពី​ផលិតផល​អាវ​ទ្រនាប់ តារា​ចម្រៀង​រូប​នេះ ក៏​មាន​ក្រុមហ៊ុន​ទឹក​អប់​ផ្ទាល់​ខ្លួន​មួយ​ដែរ ដោយ​កាល​ពី​​ដើម​ខែ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​នាង​បាន​ចេញ​ទឹក​អប់​ម៉ាក​ថ្មី​ចំនួន ១៦ប្រភេទ ៕

 

ចុច​អាន៖អតីត​គូស្នេហ៍ Britney Spears ត្រូវ​បាញ់​សម្លាប់​នៅ​អាហ្វហ្គានីស្ថាន

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖dailymail
អត្ថបទថ្មី